ព្រះត្រៃបិដក ភាគ ៦៥

ទិដ្ឋិ​មិនមែន​ល្អ​ទេ​ បដិបទា មិនមែន​សាស្តា​នោះ​បញ្ញត្ត​ដោយ​ប្រពៃ​ទេ​ មគ្គ មិនមែន​ជាទី​ស្រោចស្រង់​សត្វ​ទេ​ សេចក្តី​ស្អាត​ក្តី​ ការ​ស្អាត​វិសេស​ក្តី​ ការ​រួច​ក្តី​ ការ​រួច​ដោយ​វិសេស​ក្តី​ ការ​រួច​ស្រឡះ​ក្តី​ មិន​មា​នក្នុងល​ទិ្ធ​នុ៎ះ​ទេ​ ជន​ទាំងឡាយ​ ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធិ​ រួច​ រួច​វិសេស​ រួច​ស្រឡះ​ ក្នុង​លទ្ធិ​នុ៎ះ មិន​មាន​ទេ​ ជន​ទាំងឡាយ​នោះ​ ជា​អ្នក​ថោកទាប​ ថោកទាប​ពេក​ ទន់ទាប​ លាមក​ អាក្រក់​ តិចតួច​ បុគ្គល​ដទៃ​ឲ្យ​លះបង់​យ៉ាងនេះ​ឯង​។ បុគ្គល​នោះ​ កាល​ត្រូវ​គេ​ឲ្យ​លះបង់​យ៉ាងនេះ​ ក៏​ឃ្លាតចាក​សាស្តា ឃ្លាតចាក​ធម៌​ដែល​សាស្តា​ពោល​ ឃ្លាតចាក​គណៈ​ ឃ្លាតចាក​ទិដ្ឋិ​ ឃ្លាតចាក​បដិបទា​ ឃ្លាតចាក​មគ្គ​ បុគ្គល​ឃ្លាត​ដោយ​ការ​លះបង់​ ព្រោះ​បុគ្គល​ដទៃ​យ៉ាងនេះ​។
 បុគ្គល​កាល​មិន​សម្រេច​ ហើយ​ឃ្លាត​ តើ​ដូចម្តេច​។ បុគ្គល​កាល​មិន​ញុំាង​សីល​ឲ្យ​សម្រច​ ឈ្មោះថា​ ឃ្លាតចាក​សីល​ មិន​ញុំាង​វត្ត​ឲ្យ​សម្រេច​ ឈ្មោះថា​ឃ្លាតចាក​វត្ត​ មិន​ញុំាង​សីល​ និ​ងវត្ត​ឲ្យ​សម្រេច​ ឈ្មោះថា​ឃ្លាតចាក​សីល​ និ​ងវត្ត​ បុគ្គល​កាល​មិន​សម្រេច​ ហើយ​ឃ្លាត​យ៉ាងនេះ​ឯង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បើ​បុគ្គល​ណា​ ឃ្លាតចាក​សីល​ និ​ងវត្ត​ហើយ​។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637351679692633454
ទៅកាន់ទំព័រ៖