ព្រះត្រៃបិដក ភាគ ៦៥
[៣០៩] ពាក្យថា មិនប្រាថ្នាសេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិ អធិប្បាយថា ពួកបុថុជ្ជន តែងប្រាថ្នាសេចក្តីមិនបរិសុទ្ធិ ប្រាថ្នាអកុសលធម៌ ប្រាថ្នាសេចក្តីបរិសុទ្ធិ ប្រាថ្នាកាមគុណ ៥ ប្រាថ្នាសេចក្តីមិនបរិសុទ្ធិ ប្រាថ្នាអកុសលធម៌ ប្រាថ្នាកាមគុណ ៥ ប្រាថ្នាសេចក្តីបរិសុទ្ធិ ប្រាថ្នាទិដ្ឋិ ៦២ ប្រាថ្នាសេចក្តីមិនបរិសុទ្ធិ ប្រាថ្នាអកុសលធម៌ ប្រាថ្នាកាមគុណ ៥ ប្រាថ្នាទិដ្ឋិ ៦២ ប្រាថ្នាសេចក្តីបរិសុទ្ធិ ប្រាថ្នាកុសលធម៌ក្នុងត្រៃធាតុ ប្រាថ្នាសេចក្តីមិនបរិសុទ្ធិ ប្រាថ្នាអកុសលធម៌ ប្រាថ្នាកាមគុណ ៥ ប្រាថ្នាទិដ្ឋិ ៦២ ប្រាថ្នាកុសលធម៌ក្នុងត្រៃធាតុ ប្រាថ្នាសេចក្តីបរិសុទ្ធិ ឯកល្យាណបុថុជ្ជន ប្រាថ្នាការយាងចុះកាន់និយាមៈ
(១) សេក្ខបុគ្គល ប្រាថ្នាអរហត្តជាធម៌ប្រសើរ។ កាលបើដល់ព្រះអរហត្តហើយ ព្រះអរហន្ត មិនប្រាថ្នាអកុសលធម៌ មិនប្រាថ្នាកាមគុណ ៥ មិនប្រាថ្នាទិដ្ឋិ ៦២ មិនប្រាថ្នាកុសលធម៌ក្នុងត្រៃធាតុ មិនប្រាថ្នាការយាងចុះកាន់និយាមៈ មិនប្រាថ្នាព្រះអរហត្តជាធម៌ដ៏ប្រសើរ។ ព្រះអរហន្ត កាលកន្លងសេចក្តីប្រាថ្នា
(១) សំដៅយកមគ្គ។ អដ្ឋកថា។
ID: 637351695360615314
ទៅកាន់ទំព័រ៖