ព្រះត្រៃបិដក ភាគ ៦៥

បុគ្គល​លះបង់​នូវ​សីល​ និ​ងវត្ត​ទាំងអស់​ផង​ នូវ​កម្ម​ដែល​មានទោស​ និ​ងមិន​មានទោស​នុ៎ះ​ផង​ មិន​ប្រាថ្នា​សេចក្តី​បរិសុទ្ធិ​ និ​ងសេចក្តី​មិន​បរិសុទ្ធិ​ផង​ គប្បី​ប្រព្រឹត្ត​វៀវ​ មិន​ប្រកាន់​សេចក្តី​ស្ងប់​។
[៣១១​] ​ពួក​សមណព្រាហ្មណ៍​ ជា​ឧទ្ធំ​សរា​វាទ​ មាន​តណ្ហា​មិនទាន់​ទៅ​ប្រាស​ ក្នុង​ភព​តូច​ភព​ធំ​ទាំងឡាយ​ អាស្រ័យ​នូវ​សេចក្តី​ខ្ពើម​ (បាប​) នោះ​ ឬអាស្រ័យ​នូវ​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ ឮ ឬប៉ះពាល់​ហើយ​ រមែង​ពោល​សេចក្តី​បរិសុទ្ធិ​។

 [៣១២​] ពាក្យ​ថា​ អាស្រ័យ​សេចក្តី​ខ្ពើម​ (បាប​) នោះ​ គឺ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ជា​អ្នកមាន​វាទៈ​ថា ខ្ពើម​បាប​ដោយ​តបៈ​ ជា​អ្នកមាន​ការ​ខ្ពើម​បាប​ដោយ​តបៈ​ជា​ខ្លឹម​ អាស្រ័យ​ អាស្រ័យ​ព្រម​ ជាប់ស្អិត​ ចូល​ទៅ​រក​ ចុះចិត្តស៊ប់​ ឱន​ទៅ​រក​ នូវ​ការ​ខ្ពើម​បាប​ដោយ​តបៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អាស្រ័យ​សេចក្តី​ខ្ពើម​ (បាប​) នោះ​។
 [៣១៣​] ពាក្យ​ថា​ នូវ​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ ឮ ឬប៉ះពាល់​ហើយ​ គឺ​អាស្រ័យ​ ចូល​ទៅ​អាស្រ័យ​ ប្រកាន់​ ស្ទាបអង្អែល​ ប្រកាន់​ស្អិត​ នូវ​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ហើយ​ ឬនូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​ឃើញ​នូវ​អារម្មណ៍​ដែល​ឮហើយ​ ឬនូវ​សេចក្តី​បរិសុទ្ធិ​ព្រោះ​ឮ នូវ​អារម្មណ៍​ដែល​ប៉ះពាល់​ហើយ ឬនូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​ប៉ះពាល់
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637351696235104439
ទៅកាន់ទំព័រ៖