ព្រះត្រៃបិដក ភាគ ៦៥

ក្នុង​បដិសន្ធិ​រឿយ ៗ ក្នុង​ការ​កើត​ចំពោះ​នៃ​អត្តភាព​រឿយ ៗ។ ពាក្យ​ថា​ មាន​តណ្ហា​មិនទាន់​ទៅ​ប្រាស គឺ​មិនទាន់​ប្រាសចាក​តណ្ហា មិនទាន់​ឃ្លាត​ចេញ​ចាក​តណ្ហា មិនទាន់​លះ​តណ្ហា​ មិនទាន់​ខ្ជាក់​ចោល​តណ្ហា មិនទាន់​រួចចាក​តណ្ហា មិនទាន់​លះបង់​តណ្ហា មិនទាន់​រលាស់ចោល​តណ្ហា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មាន​តណ្ហា​មិនទាន់​ទៅ​ប្រាស​ ក្នុង​ភព​តូច​ភព​ធំ​ទាំងឡាយ។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា
ពួក​សមណព្រាហ្មណ៍​ជា​ឧទ្ធំ​សរា​វាទ មាន​តណ្ហា​មិនទាន់​ទៅ​ប្រាស ក្នុង​ភព​តូច​ភព​ធំ​ទាំងឡាយ​ អាស្រ័យ​នូវ​សេចក្តី​ខ្ពើម (បាប​) នោះ ឬអាស្រ័យ​នូវ​អារម្មណ៍​ដែល​ខ្លួន​ឃើញ ឮ ឬប៉ះពាល់​ហើយ រមែង​ពោល​សេចក្តី​បរិសុទ្ធិ។
[៣១៦​] ការ​ជាប់ចិត្ត​ទាំងឡាយ​ នៃ​បុគ្គល​កាល​ប្រាថ្នា​ក្តី​ ការ​ញាប់ញ័រ​ក្នុង​ធម៌​ទាំងឡាយ​ដែល​ខ្លួន​កំណត់​ហើយ​ក្តី​ ការ​ច្យុតិ និង​ការ​កើតក្តី​ នៃ​បុគ្គល​ណា​ មិន​មាន​ ក្នុង​លោក​នេះ​ បុគ្គល​នោះ​ គប្បី​ញាប់ញ័រ​ដោយ​កិលេស​ដូចម្តេច​កើត​ គប្បី​ជាប់ចិត្ត​ ក្នុង​ហេតុ​ដូចម្តេច​កើត​។

 [៣១៧​] ពាក្យ​ថា​ ការ​ជាប់ចិត្ត​ទាំងឡាយ​ នៃ​បុគ្គល​កាល​ប្រាថ្នា​ សេចក្តី​ថា​ តណ្ហា​ លោក​ហៅ​ សេចក្តី​ប្រាថ្នា​ បាន​ដល់​តម្រេក​ តម្រេក​មាន​កំឡាំង​។បេ។ អភិជ្ឈា​ លោភៈ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637351697211638099
ទៅកាន់ទំព័រ៖