ព្រះត្រៃបិដក ភាគ ៦៥

អភិសង្ខារ​ទាំងឡាយ​នោះ​ បុគ្គល​នោះ​ លះបង់​ហើយ​ ព្រោះ​លះបង់​អភិសង្ខារ​រួច​ហើយ​ លោក​គប្បី​ញាប់ញ័រ​ដោយហេតុ​ដូចម្តេច​ ព្រោះ​គតិ​ថា​ អាត្មាអញ​កើត​ក្នុង​នរក​ក្តី​ ថា​កើត​ក្នុង​កំណើត​តិរច្ឆាន​ក្តី​ ថា​កើត​ក្នុង​ប្រេតវិស័យ​ក្តី​ ថា​កើតជា​មនុស្ស​ក្តី​ ថា​កើតជា​ទេវតា​ក្តី​ ថា​កើតជា​រូបព្រហ្ម​ក្តី​ ថា​កើតជា​អរូបព្រហ្ម​ក្តី​ ថា​កើតជា​សញ្ញី​ព្រហ្ម​ក្តី​ ថា​កើតជា​អសញ្ញី​ព្រហ្ម​ក្តី​ ថា​កើ​តជា​នេវ​សញ្ញី​នា​សញ្ញី​ព្រហ្ម​ក្តី​។ បុគ្គល​នោះ គប្បី​ញាប់ញ័រ​ គប្បី​ញាប់ញ័រ​ខ្លាំង​ គប្បី​ញាប់ញ័រ​ចំប្រប់​ ដោយហេតុ​ណា​ ហេតុ​នោះ​មិន​មាន​ បច្ច័យ​នោះ​មិន​មាន​ ការណ៍​នោះ​មិន​មាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ គប្បី​ញាប់ញ័រ​ដោយ​កិលេស​ដូចម្តេច​។ ពាក្យ​ថា​ គប្បី​ជាប់​ចិត្ត​ក្នុង​ហេតុ​ដូចម្តេច​កើត​ គឺ​គប្បី​ជាប់ចិត្ត​ គប្បី​ជាប់ចិត្ត​ខ្លាំង​ គប្បី​ជាប់ចិត្ត​ចំពោះ​ក្នុង​ហេតុ​ដូចម្តេច​កើត​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ គប្បី​ញាប់ញ័រ​ដោយ​កិលេស​ដូចម្តេច​កើត​ គប្បី​ជាប់ចិត្ត​ក្នុង​ហេតុ​ដូចម្តេច​កើត​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ការ​ជាប់ចិត្ត​ទាំងឡាយ​ នៃ​បុគ្គល​កាល​ប្រាថ្នា​ក្តី​ ការ​ញាប់ញ័រ​ក្នុង​ធម៌​ទាំងឡាយ​ដែល​ខ្លួន​កំណត់​ហើយ​ក្តី​ ការ​ច្យុតិ និង​ការ​កើតក្តី​ នៃ​បុគ្គល​ណា​ មិន​មាន​ ក្នុង​លោក​នេះ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637351698400386948
ទៅកាន់ទំព័រ៖