ព្រះត្រៃបិដក ភាគ ៦៥

បុគ្គល​នោះ​ គប្បី​ញាប់ញ័រ​ដោយ​កិលេស​ដូចម្តេច​កើត​ គប្បី​ជាប់ចិត្ត​ក្នុង​ហេតុ​ដូចម្តេច​កើត​។
[៣២១​] សមណព្រាហ្មណ៍​ពួក​មួយ​ បាន​ពោល​ធម៌​ណា​ ថា​ឧត្តម​ ចំណែក​សមណព្រាហ្មណ៍​​ពួក​ដទៃ​ បាន​ពោល​ធម៌​នោះ​ឯង​ ថា​ថោកទាប​ ពាក្យ​របស់​សមណព្រាហ្មណ៍​ទាំងនេះ​ តើ​ពាក្យ​ណា​ ជា​ពាក្យពិត​ ព្រោះថា​ សមណ​ព្រាហ្មណ៍​ទាំងនេះ ជា​អ្នក​ប្រកាន់​ថា​ឈ្លាសវៃ​ទាំងអស់គ្នា។

 [៣២២​] ពាក្យ​ថា​ សមណព្រាហ្មណ៍​ពួក​មួយ​ បាន​ពោល​ធម៌​ណា​ថា​ឧត្តម​ គឺ​សមណ​ព្រាហ្មណ៍​ពួក​មួយ​ បាន​ពោល​យ៉ាងនេះ​ សំដែង​យ៉ាងនេះ​ ពណ៌នា​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​ ថ្លែង​យ៉ាងនេះ នូវ​ធម៌​ គឺ​ទិដ្ឋិ​ បដិបទា​ មគ្គ​ណា​ ថា​នេះ​ជា​ធម៌​ដ៏​ឧត្តម​ ខ្ពង់ខ្ពស់​ ប្រសើរ​ ប្រសើរ​បំផុត​ ជា​ប្រធាន​ ថ្លៃថ្លា​ ប្រសើរ​ក្រៃលែង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សមណព្រាហ្មណ៍​ពួក​មួយ​ បាន​ពោល​ធម៌​ណា​ថា​ឧត្តម​។
 [៣២៣​] ពាក្យ​ថា​ ចំណែក​សមណព្រាហ្មណ៍​ពួក​ដទៃ​ បាន​ពោល​ធម៌​នោះ​ឯង​ ថា​ថោកទាប​ គឺ​សមណព្រាហ្មណ៍​ពួក​មួយ​ បាន​ពោល​យ៉ាងនេះ​ សំដែង​យ៉ាងនេះ​ ពណ៌នា​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​ ថ្លែង​យ៉ាងនេះ​ នូវ​ធម៌​ គឺ​ទិដ្ឋិ​ បដិបទា​ មគ្គ​នោះ​ឯង​ ថា​ធម៌​នេះ​ថោកទាប​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 637351698946396133
ទៅកាន់ទំព័រ៖