ព្រះត្រៃបិដក ភាគ ៦៥
ធម៌នេះថោកទាបពេក ធម៌នេះទន់ទាប ធម៌នេះលាមក ធម៌នេះអាក្រក់ ធម៌នេះស្តួចស្តើង ហេតុនោះ (ទ្រង់ត្រាស់ថា) ចំណែកសមណព្រាហ្មណ៍ពួកដទៃ បានពោលធម៌នោះឯង ថាថោកទាប។
[៣២៤] ពាក្យថា ពាក្យរបស់សមណព្រាហ្មណ៍ទាំងនេះ តើពាក្យណា ជាពាក្យពិត គឺពាក្យរបស់សមណព្រាហ្មណ៍ទាំងនេះ តើពាក្យណា ជាពាក្យពិត ទៀងទាត់ មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) ពាក្យរបស់សមណព្រាហ្មណ៍ទាំងនេះ តើពាក្យណា ជាពាក្យពិត។
[៣២៥] ពាក្យថា ព្រោះថាសមណព្រាហ្មណ៍ទាំងនេះ ប្រកាន់ថាឈ្លាសវៃទាំងអស់គ្នា គឺសមណព្រាហ្មណទាំងអស់នេះ ជាអ្នកមានវាទៈថាឈ្លាសវៃ មានវាទៈថាជាបណ្ឌិត មានវាទៈថាជាអ្នកប្រាជ្ញ មានវាទៈប្រកបដោយញាណ មានវាទៈប្រកបដោយហេតុ មានវាទៈប្រកបដោយលក្ខណៈ មានវាទៈប្រកបដោយការណ៍ មានវាទៈប្រកបដោយឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថាសមណព្រាហ្មណ៍ទាំងនេះ ជាអ្នកប្រកាន់ថាឈ្លាសវៃទាំងអស់គ្នា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637351699317069505
ទៅកាន់ទំព័រ៖