ព្រះត្រៃបិដក ភាគ ៦៥

សមណព្រាហ្មណ៍​ពួក​មួយ​ បាន​ពោល​ធម៌​ណា​ ថា​ឧត្តម​ ចំណែក​សមណព្រាហ្មណ៍​ពួក​ដទៃ​ បាន​ពោល​ធម៌​នោះ​ឯង​ ថា​ថោកទាប​ ពាក្យ​របស់​សមណព្រាហ្មណ៍​ទាំងនេះ​ តើ​ពាក្យ​ណា​ ជា​ពាក្យពិត​ ព្រោះថា​ សមណព្រាហ្មណ៍​ទាំងនេះ​ ជា​អ្នក​ប្រកាន់​ថា​ឈ្លាសវៃ​ទាំងអស់គ្នា​។
[៣២៦​] សមណព្រាហ្មណ៍​ទាំងឡាយ​ បាន​ពោល​ធម៌​របស់​ខ្លួន​ថា​បរិបូណ៌​ បាន​ពោល​ធម៌​របស់​ជន​ដទៃ​ថា​ថោកថយ (សមណព្រាហ្មណ៍​ទាំងឡាយ​) ប្រកាន់​យ៉ាងនេះ​ រមែង​ទាស់ទែងគ្នា​ បាន​ពោល​នូវ​សម្មតិ​របស់​ខ្លួន​ៗ ថា​ពិត​។

 [៣២៧​] ពាក្យ​ថា​ សមណព្រាហ្មណ៍​ពួក​មួយ​ បាន​ពោល​ធម៌​របស់​ខ្លួន​ថា​បរិបូណ៌​ គឺ​សមណព្រាហ្មណ៍​ពួក​មួយ​ បាន​ពោល​យ៉ាងនេះ​ សំដែង​យ៉ាងនេះ​ ពណ៌នា​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​ ថ្លែង​យ៉ាងនេះ​ នូវ​ធម៌​ គឺ​ទិដ្ឋិ​ បដិបទា​ មគ្គ​ របស់​ខ្លួន​ថា​ ធម៌​នេះ​ពេញលេញ​ បរិបូណ៌​ មិន​ថោកថយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សមណព្រាហ្មណ៍​ពួក​មួយ​ បាន​ពោល​ធម៌​របស់​ខ្លួន​ថា​បរិបូណ៌​។
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637351699774472999
ទៅកាន់ទំព័រ៖