ព្រះត្រៃបិដក ភាគ ៦៥

(សមណព្រាហ្មណ៍​ទាំងឡាយ​) បាន​ពោល​ធម៌​របស់​ខ្លួន​ ថា​បរិបូណ៌​ បាន​ពោល​ធម៌​របស់​ជន​ដទៃ​ ថា​ថោកថយ​ (សមណព្រាហ្មណ៍​ទាំងឡាយ​) ប្រកាន់​យ៉ាងនេះ​ រមែង​ទាស់ទែងគ្នា​ បាន​ពោល​នូវ​សម្មតិ​របស់​ខ្លួន​ ៗ ថា​ពិត​។
[៣៣១​] ប្រសិនបើ​បុគ្គល​ជា​អ្នក​ថោកថយ​ ព្រោះ​ហេតុ​បុគ្គល​ដទៃ​បន្តុះ​បង្អាប់​ មិន​មាន​បុគ្គល​ណាមួយ​ វិសេស​ក្នុង​ធម៌​ទាំងឡាយ​ទេ​ ព្រោះថា បុគ្គល​ច្រើន​នាក់​ ជា​អ្នកមាន​វាទៈ​ដ៏​មាំ​ ក្នុង​ផ្លូវ​របស់​ខ្លួន​ តែង​ពោល​ធម៌​របស់​ជន​ដទៃ​ថា​ថោកទាប​។

 [៣៣២​] ពាក្យ​ថា​ ប្រសិនបើ​បុគ្គល​ជា​អ្នក​ថោកថយ​ ព្រោះ​ហេតុ​បុគ្គល​ដទៃ​បន្តុះ​បង្អាប់​ គឺ​ប្រសិនបើ​បុគ្គល​ជា​អ្នក​ផ្តេសផ្តាស​ ពាល​ ថោកថយ​ ថោកទាប​ ទន់ទាប​ លាមក​ អាក្រក់​ ស្តួចស្តើង​ ព្រោះហេតុតែ​បុគ្គល​ដទៃ​បន្តុះ​បង្អាប់​ ព្រោះហេតុតែ​បុគ្គល​ដទៃ​និន្ទា​ ព្រោះហេតុតែ​បុគ្គល​ដទៃ​តិះដៀល​ ព្រោះហេតុតែ​បុគ្គល​ដទៃ​ជេរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ប្រសិនបើ​បុគ្គល​ជា​អ្នក​ថោកថយ​ ព្រោះ​ហេតុ​បុគ្គល​ដទៃ​បន្តុះ​បង្អាប់​។
 [៣៣៣​] ពាក្យ​ថា​ មិន​មាន​បុគ្គល​ណាមួយ​វិសេស​ក្នុង​ធម៌​ទាំងឡាយ​ គឺ​មិន​មាន​បុគ្គល​ណាមួយ​ថ្លៃថ្លា​ ប្រសើរ​ វិសេស​ ជា​ប្រធាន​ដ៏​ឧត្តម​ ប្រសើរ​ក្រៃលែង​ ក្នុង​ធម៌​ទាំងឡាយ​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​មាន​បុគ្គល​ណាមួយ​ វិសេស​ក្នុង​ធម៌​ទាំងឡាយ​។
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637351700667089412
ទៅកាន់ទំព័រ៖