ព្រះត្រៃបិដក ភាគ ៦៥

 [៣៣៤​] ពាក្យ​ថា​ ព្រោះថា​បុគ្គល​ច្រើន​នាក់​ តែង​ពោល​ធម៌​របស់​ជន​ដទៃ​ថា​ ថោកទាប​ គឺ​បុគ្គល​ច្រើន​នាក់​ ពោល​ត្មះ​ និន្ទា​ តិះដៀល​ នូវ​ធម៌​របស់​ជន​ច្រើន​នាក់​ ថា​ថោកទាប​ ថោកទាប​ពេក​ ទន់ទាប​ លាមក​ អាក្រក់​ ស្តួចស្តើង​ក៏​មាន​ បុគ្គល​ច្រើន​នាក់​ ពោល​ត្មះ​ និន្ទា​ តិះដៀល​ នូវ​ធម៌​របស់​ជន​ម្នាក់​ថា​ថោកទាប​ ថោកទាប​ពេក​ ទន់ទាប​ លាមក​ អាក្រក់​ ស្តួចស្តើង​ក៏​មាន​ បុគ្គល​ម្នាក់​ពោល​ត្មះ​ និន្ទា​ តិះដៀល​ នូវ​ធម៌​របស់​ជន​ច្រើន​នាក់​ ថា​ថោកទាប​ ថោកទាប​ពេក​ ទន់ទាប​ លាមក​ អាក្រក់​ ស្តួចស្តើង​ ក៏​មាន​ បុគ្គល​ម្នាក់​ពោល​ត្មះ​ និន្ទា​ តិះដៀល​ នូវ​ធម៌​របស់​ជន​ម្នាក់​ ថា​ថោកទាប​ ថោកទាប​ពេក​ ទន់ទាប​ លាមក​ អាក្រក់​ ស្តួចស្តើង​ក៏​មាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះថា​ បុគ្គល​ច្រើន​នាក់​ តែង​ពោល​ធម៌​របស់​ជន​ដទៃ​ថា​ថោកទាប​។
 [៣៣៥​] ពាក្យ​ថា​ ជា​អ្នកមាន​វាទៈ​ដ៏​មាំ​ក្នុង​ផ្លូវ​របស់​ខ្លួន​ គឺ​ធម៌ ឈ្មោះថា​ផ្លូវ​របស់​ខ្លួន​ ទិដ្ឋិ​ ឈ្មោះថា​ផ្លូវ​របស់​ខ្លួន​ បដិបទា ឈ្មោះថា​ផ្លូវ​របស់​ខ្លួន​ មគ្គ ឈ្មោះថា​ផ្លូវ​របស់​ខ្លួន​។ ជា​អ្នកមាន​វាទៈ​ដ៏​មាំ​ មាន​វាទៈ​ទៀងទាត់​ មាន​វាទៈ​ដ៏​មាន​កំឡាំង​ មាន​វាទៈ​តាំងនៅ​ស៊ប់​ក្នុង​ផ្លូវ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នកមាន​វាទៈ​ដ៏​មាំ​ក្នុង​ផ្លូវ​របស់​ខ្លួន​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637351701144026644
ទៅកាន់ទំព័រ៖