ព្រះត្រៃបិដក ភាគ ៦៥
[៣៣៨] ពាក្យថា ព្រោះថា ជនទាំងឡាយ តែសរសើរនូវផ្លូវរបស់ខ្លួនទាំងឡាយ សេចក្តីថា ធម៌ ឈ្មោះថាផ្លូវរបស់ខ្លួន ទិដ្ឋិ ឈ្មោះថាផ្លូវរបស់ខ្លួន បដិបទា ឈ្មោះថាផ្លូវរបស់ខ្លួន មគ្គ ឈ្មោះថាផ្លូវរបស់ខ្លួន។ ជនទាំងឡាយតែងសរសើរ ស្ងើច កោត ពណ៌នា នូវផ្លូវរបស់ខ្លួនទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា ជនទាំងឡាយ តែងសរសើរនូវផ្លូវរបស់ខ្លួន។
[៣៣៩] ពាក្យថា បើវាទៈទាំងអស់គប្បីជាវាទៈពិត គឺបើវាទៈទាំងអស់ ជាវាទៈពិត មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) បើវាទៈទាំងអស់គប្បីជាវាទៈពិត។
[៣៤០] ពាក្យថា ម្ល៉េះសមសេចក្តីបរិសុទ្ធិនៃជនទាំងឡាយនោះ (មាន) ប្រាកដ គឺសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ; ការរួច រួចវិសេស រួចស្រឡះ នៃសមណព្រាហ្មណ៍ ទាំងនោះ (មាន) ប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្ល៉េះសមសេចក្តីបរិសុទ្ធិនៃជនទាំងឡាយនោះ (មាន) ប្រាកដ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ការបូជាធម៌របស់ខ្លួន ជាការមានពិត ព្រោះថា តិរិ្ថយទាំងឡាយ តែងសរសើរផ្លូវទាំងឡាយរបស់ខ្លួន បើវាទៈទាំងអស់គប្បីជាវាទៈពិត ម្ល៉េះសមសេចក្តីបរិសុទ្ធិនៃជនទាំងឡាយនោះ (មាន) ប្រាកដ។
ID: 637351702147282103
ទៅកាន់ទំព័រ៖