ព្រះត្រៃបិដក ភាគ ៦៥

សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន​ ពាក្យ​នេះឯង​ពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​នោះ​ គប្បី​ពោល​ថា​ (សេចក្តី​យល់​) នេះ​ ត្រូវពិត​ ដូចម្តេច​បាន​។
 [៣៦​] ពាក្យ​ថា​ ព្រាហ្មណ៍​នោះ​ គប្បី​ពោល​ទទឹងទាស់​ថា​ (ពាក្យ​របស់​អ្នក​) ជា​ពាក្យ​កុហក​ ដោយ​ប្រការ​ដូចម្តេច​បាន​ សេចក្តី​ថា ព្រាហ្មណ៍​ គប្បី​ធ្វើ​ជម្លោះ​ គប្បី​ធ្វើការ​ទាស់ទែង​ គប្បី​ធ្វើ​សេចក្តី​ប្រកាន់​សុខ​ គប្បី​ធ្វើ​វិវាទ​ គប្បី​ធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​ថា​ អ្នក​មិន​ចេះដឹង​ ធម្មវិន័យ​នេះ​ទេ​។បេ។ បើ​អ្នក​អាច​ អ្នក​ចូរ​ដោះ​ចុះ​ ដោយ​មានះ​ដូចម្តេច​ ដោយ​ទិដ្ឋិ​ដូចម្តេច​ ឬដោយ​បុគ្គល​ដូចម្តេច​ថា​ ពាក្យ​របស់ខ្ញុំ​ពិត​ ពាក្យ​របស់​អ្នក​កុហក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​នោះ គប្បី​ពោល​ទទឹងទាស់​ថា​ (ពាក្យ​របស់​អ្នក​) ជា​ពាក្យ​កុហក​ ដោយ​ប្រការ​ដូចម្តេច​បាន​។
 [៣៧​] ពាក្យ​ថា​ សេចក្តី​សំគាល់​ថា​ស្មើ​ក្តី​ មិន​ស្មើ​ក្តី​ មិន​មាន​ក្នុង​ព្រះ​ខីណាស្រព​អង្គ​ណា​ សេចក្តី​ថា​ ព្រះអរហន្ត​ខីណាស្រព​អង្គ​ណា​ មិន​មាន​សេចក្តី​ប្រកាន់​ថា​ អាត្មាអញ​ជា​បុគ្គល​ស្មើនឹង​គេ​ មិន​មាន​សេចក្តី​ប្រកាន់​ខ្ពស់​ថា​ អាត្មាអញ​ជា​បុគ្គល​ប្រសើរ​ជាងគេ​ មិន​មាន​ មិន​មាន​ព្រម​ មិន​គប្បី​បាន​នូវ​សេចក្តី​ប្រកាន់​ទាប​ថា​ អាត្មាអញ​ជា​បុគ្គល​ថោកទាប​ជាងគេ​ គឺ​ថា កិលេសជាត​នោះ​ ព្រះ​ខីណាស្រព​លះបង់​ ផ្តាច់ផ្តិល
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637350229401781947
ទៅកាន់ទំព័រ៖