ព្រះត្រៃបិដក ភាគ ៦៥
[៣៤១] ព្រាហ្មណ៍ មិនមានញាណ ដែលបុគ្គលដទៃគប្បីណែនាំ ទាំងមិនមានការពិចារណាក្នុងធម៌ទាំងឡាយ ហើយកាន់យកព្រមទេ ព្រោះដំណើរនោះ (ព្រាហ្មណ៍នោះ) កន្លងផុតនូវវិវាទទាំងឡាយ មិនឃើញធម៌ដទៃថាប្រសើរសោះ។
[៣៤២] អធិប្បាយពាក្យថា ព្រាហ្មណ៍ មិនមានញាណដែលបុគ្គលដទៃគប្បីណែនាំ ត្រង់ពាក្យថា មិនមាន គឺជាពាក្យហាមឃាត់។ ពាក្យថា ព្រាហ្មណ៍ បានដល់ បុគ្គលដ៏ប្រសើរ ព្រោះបន្សាត់បង់នូវធម៌ទាំង ៧។បេ។ ជាអ្នកមិនអាស្រ័យតណ្ហា ជាបុគ្គលនឹងនួន បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ព្រាហ្មណ៍មិនមានញាណ ដែលបុគ្គលដទៃគប្បីណែនាំ សេចក្តីថា ភាពនៃញាណដែលបុគ្គលដទៃគប្បីណែនាំនៃព្រាហ្មណ៍ មិនមាន គឺថា ព្រាហ្មណ៍មិនមានបុគ្គលដទៃគួរណែនាំ មិនគប្បីជឿបុគ្គលដទៃ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់នឹងបុគ្គលដទៃ ជាអ្នកមិនវង្វេង ដឹងខ្លួន មានស្មារតី តែងដឹង តែងឃើញ។ ភាពនៃញាណដែលបុគ្គលដទៃគប្បីណែនាំនៃព្រាហ្មណ៍ មិនមាន គឺថា ព្រាហ្មណ៍មិនមានបុគ្គលដទៃគួរណែនាំ មិនគប្បីជឿបុគ្គលដទៃ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់នឹងបុគ្គលដទៃ ជាអ្នកមិនវង្វេង ដឹងខ្លួន មានស្មារតី តែងដឹង តែងឃើញថា សង្ខារទាំងពួងមិនទៀង។ ថា សង្ខារទាំងពួងជាទុក្ខ
ID: 637351702603435810
ទៅកាន់ទំព័រ៖