ព្រះត្រៃបិដក ភាគ ៦៥
។បេ។ ភាពនៃញាណដែលបុគ្គលដទៃគប្បីណែនាំនៃព្រាហ្មណ៍ មិនមាន គឺថា ព្រាហ្មណ៍មិនមានបុគ្គលដទៃគួរណែនាំ មិនគប្បីជឿបុគ្គលដទៃ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់នឹងបុគ្គលដទៃ ជាអ្នកមិនវង្វេង ដឹងខ្លួន មានស្មារតី តែងដឹង តែងឃើញ ថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ មិនមានញាណ ដែលបុគ្គលដទៃគប្បីណែនាំ។
[៣៤៣] អធិប្បាយពាក្យថា ទាំងមិនមានការពិចារណាក្នុងធម៌ទាំងឡាយ ហើយកាន់យកព្រមទេ ត្រង់ពាក្យថា ក្នុងធម៌ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២។ ពាក្យថា ពិចារណា គឺការពិនិត្យ ពិចារណា ជ្រើសរើស ថ្លឹង ត្រិះរិះ សំដែងឲ្យច្បាស់ ធ្វើឲ្យប្រាកដ ហើយកាន់យក ដោយប៉ែក កាន់យកដោយចំណែក កាន់យកថាប្រសើរ កាន់យកដោយអំណាចអវយវៈ កាន់យកដោយគំនរ កាន់យកដោយការប្រមូល គឺប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត ចុះចិត្តស៊ប់ បង្អោនទៅថា នេះទៀង ពិត មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ដូច្នេះ រមែងមិនមាន មិនមានព្រម មិនកើតមាន គឺលោកលះបង់ហើយ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន
ID: 637351799579995428
ទៅកាន់ទំព័រ៖