ព្រះត្រៃបិដក ភាគ ៦៥

ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ទាំង​មិន​មានការ​ពិចារណា​ក្នុង​ធម៌​ទាំងឡាយ ហើយ​កាន់​យក​ព្រម​ទេ។
 [៣៤៤​] ពាក្យ​ថា​ ព្រោះ​ដំណើរ​នោះ​ (ព្រាហ្មណ៍​នោះ​) កន្លង​ផុត​នូវ​វិវាទ​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ ព្រោះ​ដំណើរ​នោះ​ គឺ​ព្រោះហេតុនោះ​ ព្រោះ​ការណ៍​នោះ​ ព្រោះ​ហេតុ​នោះ​ ព្រោះ​បច្ច័យ​នោះ​ ព្រោះ​និទាន​នោះ​ ព្រាហ្មណ៍​នោះ​ កន្លង​ផុត​ កន្លង​បង់​ ឆ្លងផុត​ ឆ្លង​ស្រឡះ​ នូវ​ជម្លោះ​ព្រោះ​ទិដ្ឋិ​ នូវ​ការ​ប្រកាន់​ព្រោះ​ទិដ្ឋិ​ នូវ​ការទាស់ទែង​ព្រោះ​ទិដ្ឋិ​ នូវ​ការវិវាទ​ព្រោះ​ទិដ្ឋិ​ នូវ​ការ​បែកខ្ញែក​គ្នា​ព្រោះ​ទិដ្ឋិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះ​ដំណើរ​នោះ​ ព្រាហ្មណ៍​នោះ​ កន្លង​ផុត​នូវ​វិវាទ​ទាំងឡាយ​។
 [៣៤៥​] ពាក្យ​ថា​ មិនឃើញ​ធម៌​ដទៃ​ថា​ប្រសើរ​សោះ​ គឺ​មិនឃើញ​ មិន​ប្រទះ​ មិន​រមិល​មើល​ មិន​សំឡឹង​មើល​ មិន​ពិចារណា​ឃើញ​នូវ​សាស្តា​ដទៃ​ នូវ​ធម៌​ដែល​សាស្តា​ពោល​ហើយ​ នូវ​គណៈ​ នូវ​ទិដ្ឋិ​ នូវ​បដិបទា​ នូវ​មគ្គ ធម៌​ជាកំពូល​ ប្រសើរ​ វិសេស​ ជា​ប្រធាន​ ឧត្តម​ ប្រសើរ​ក្រៃលែង​ ព្រោះ​វៀរចាក​សតិ​ប្ប​ដ្ឋាន​ វៀ​រចា​កសម្ម​ប្ប​ធាន​ វៀរចាក​ឥទ្ធិបាទ​ វៀរចាក​ឥន្រ្ទិយ​ វៀរចាក​ពលៈ​ វៀរចាក​ពោជ្ឈង្គ​ វៀរចាក​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិនឃើញ​ធម៌​ដទៃ​ថា​ប្រសើរ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637351800003019823
ទៅកាន់ទំព័រ៖