ព្រះត្រៃបិដក ភាគ ៦៥

ពាក្យ​ថា​ ប្រយោជន៍អ្វី​ដោយ​ការ​ឃើញ​នោះ​ របស់​សមណព្រាហ្មណ៍​ម្នាក់​នោះ​ គឺ​ប្រយោជន៍អ្វី​ដោយ​ការ​ឃើញ​នោះ​ របស់​សមណ​ព្រាហ្មណ៍​ម្នាក់​នោះ គឺថា ការកំណត់​ទុក្ខ​មាន​ដូចម្តេច​កើត ការ​លះបង់​សមុទ័យ​មិន​មាន​ ការ​ចំរើន​មគ្គ​មិន​មាន ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល​មិន​មាន ការ​លះបង់​រាគៈ​ដោយ​សមុច្ឆេទ​ មិន​មាន ការ​លះបង់​ទោសៈ​ដោយ​សមុច្ឆេទ មិន​មាន ការ​លះបង់​មោហៈ​ដោយ​សមុច្ឆេទ មិន​មាន ការ​លះបង់​កិលេស​ទាំងឡាយ​ដោយ​សមុច្ឆេទ​មិន​មាន​ ការ​ផ្តាច់ផ្តិល​សង្សារវដ្ត​ក៏​មិន​មាន ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បើស​មណ​ព្រាហ្មណ៍​ម្នាក់ ឃើញ​ (នូវ​សេចក្តី​ពិត​) ប្រយោជន៍អ្វី​ដោយ​ការ​ឃើញ​នោះ របស់​សមណព្រាហ្មណ៍​ម្នាក់​នោះ។
 [៣៥០​] ពាក្យ​ថា​ សមណព្រាហ្មណ៍​ទាំងឡាយ​ កន្លង​ចោល​នូវ​សេចក្តី​បរិសុទ្ធិ​ រមែង​ពោល​ដោយហេតុ​ដទៃ​ សេចក្តី​ថា​ សមណព្រាហ្មណ៍​ទាំងនោះ​ កន្លង​ រំលង​ កន្លង​ចោល​ នូវ​មគ្គ​ដ៏​ស្អាត​ មគ្គ​ស្អាត​វិសេស​ មគ្គ​បរិសុទ្ធិ​ មគ្គ​ផូរផង់​ មគ្គ​ផូរផង់​ក្រៃលែង​ ដោយ​ទិដ្ឋិ​ គឺ​វៀរចាក​សតិ​ប្ប​ដ្ឋាន​ វៀរ​ចា​កសម្ម​ប្ប​ធាន​ វៀរចាក​ឥទ្ធិបាទ​ វៀរចាក​ឥន្រ្ទិយ​ វៀរចាក​ពលៈ​ វៀរចាក​ពោជ្ឈង្គៈ​ វៀរចាក​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​ ហើយ​ពោល​ សំដែង​ ពណ៌នា​ បំភ្លឺ​ ថ្លែង​ នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធិ​ ការ​រួច រួច​វិសេស​ រួច​ស្រឡះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កន្លង​ចោល​នូវ​សេចក្តី​បរិសុទ្ធិ​ រមែង​ពោល​ដោយហេតុ​ដទៃ​យ៉ាងនេះ​ខ្លះ​។
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637351801164577228
ទៅកាន់ទំព័រ៖