ព្រះត្រៃបិដក ភាគ ៦៥

ម្យ៉ាងទៀត​ ព្រះពុទ្ធ​ទាំងឡាយ​ក្តី​ សាវ័ក​របស់​ព្រះពុទ្ធ​ទាំងឡាយ​ក្តី​ ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​ក្តី​ កន្លង​ រំលង​ កន្លង​ចោល​នូវ​មគ្គ​មិន​ស្អាត​ មគ្គ​មិន​ស្អាត​វិសេស​ មគ្គ​មិន​បរិសុទ្ធិ​ មគ្គ​មិន​ផូរផង់​ មគ្គ​មិន​ផូរផង់​ក្រៃលែង​ នៃ​ទិដ្ឋិ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ហើយ​ពោល​ សំដែង​ ពណ៌នា​ បំភ្លឺ​ ថ្លែង​ នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធិ​ ការ​រួច​ រួច​វិសេស​ រួច​ស្រឡះ​ ដោយ​សតិ​ប្ប​ដ្ឋាន​ ៤ សម្ម​ប្ប​ធាន​ ៤ ឥទ្ធិបាទ​ ៤ ឥន្រ្ទិយ​ ៥ ពលៈ​ ៥ ពោជ្ឈង្គ​ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ​ ៨ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សមណព្រាហ្មណ៍​ទាំងឡាយ​ កន្លង​ចោល រមែង​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ដោយហេតុ​ដទៃ យ៉ាងនេះ​ខ្លះ។ ហេតុ​នោះ ព្រះមានព្រះភាគ​ ត្រាស់​ថា
សមណព្រាហ្មណ៍​ពួក​មួយ យល់​នូវ​សេចក្តី​បរិសុទ្ធិ​ព្រោះ​ការ​ឃើញថា​ អាត្មាអញ​ដឹង អាត្មាអញ​ឃើញ នូវ​ដំណើរ​នេះ ពិត​ដូច្នោះ​មែន បើស​មណ​ព្រាហ្មណ៍​ម្នាក់​ឃើញ​ (នូវ​សេចក្តី​ពិត​) ប្រយោជន៍អ្វី ដោយ​ការ​ឃើញ​នោះ​ របស់​សមណព្រាហ្មណ៍​ម្នាក់​នោះ សមណព្រាហ្មណ៍​ទាំងឡាយ កន្លង​ចោល​នូវ​សេចក្តី​បរិសុទ្ធិ​ រមែង​ពោល​ដោយហេតុ​ដទៃ។
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637351801535094346
ទៅកាន់ទំព័រ៖