ព្រះត្រៃបិដក ភាគ ៦៥

[៣៥១​] នរជន​កាល​ឃើញ​ តែងឃើញ​នាមរូប​ លុះ​ឃើញ​ហើយ​ រមែង​ដឹង​នូវ​នាមរូប​នោះ​ឯង​ បុគ្គល​ឃើញ​កាម​ច្រើន​ ក៏​មាន​ ឃើញ​នាមរូប​តិច​ក៏​មាន​ ចំណែក​អ្នក​ឈ្លាស​ទាំងឡាយ​ មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ដោយ​ការ​ឃើញ​នោះ​ទេ​។

 [៣៥២​] អធិប្បាយ​ពាក្យ​ថា​ នរជន​កាល​ឃើញ​ តែងឃើញ​នាមរូប​ ត្រង់​ពាក្យ​ថា​ នរជន​ កាល​ឃើញ​ គឺ​កាល​ឃើញ​ដោយ​បរ​ចិត្ត​ញ្ញាណ​ក្តី​ ឃើញ​ដោយ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ក្តី​ ឃើញ​ដោយ​មំសចក្ខុ​ក្តី​ ឃើញ​ដោយ​ទិព្វចក្ខុ​ក្តី​ គឺ​តែងឃើញ​នូវ​នាមរូប​នោះ​ឯង​ ថា​ទៀង​ ថា​សុខ​ ថា​ខ្លួន​ តែ​មិនឃើញ​នូវ​ការ​កើត​ ឬការ​រលត់​ អានិសង្ស ឬទោស​ ឬក៏​ការ​រលាស់​ចោល​ នូវ​ធម៌​ទាំងនោះ​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) នរជន កាល​ឃើញ​ តែងឃើញ​នាមរូប​។
 [៣៥៣​] ពាក្យ​ថា​ លុះ​ឃើញ​ហើយ​ តែង​ដឹង​នូវ​នាមរូប​នុ៎ះឯង​ ត្រង់​ពាក្យ​ថា​ គឺ​លុះ​ឃើញ​ហើយ​ គឺ​លុះ​ឃើញ​ហើយ​ដោយ​បរ​ចិត្ត​ញ្ញាណ​ក្តី​ លុះ​ឃើញ​ហើយ​ដោយ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ក្តី​ លុះ​ឃើញ​ហើយ​ដោយ​មំសចក្ខុ​ក្តី​ លុះ​ឃើញ​ហើយ​ដោយ​ទិព្វចក្ខុ​ក្តី​ លុះ​ឃើញ​ហើយ​នូវ​នាមរូប​នោះ​ឯង​ តែង​ដឹង​ថា​ទៀង​ ថា​សុខ​ ថា​ខ្លួន​ តែ​មិនដឹង​នូវ​ការ​កើត​ ឬការ​រលត់​ អានិសង្ស​ ឬទោស​ ឬក៏​ការ​រលាស់ចោល​នូវ​ធម៌​ទាំងនោះ​ទេ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637351801962806379
ទៅកាន់ទំព័រ៖