ព្រះត្រៃបិដក ភាគ ៦៥

រម្ងាប់​ ស្ងប់​រម្ងាប់​ មិន​គួរឲ្យ​កើត​ឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សេចក្តី​សំគាល់​ថា​ស្មើ​ក្តី​ មិន​ស្មើ​ក្តី​ មិន​មាន​ក្នុង​ព្រះ​ខីណាស្រព​អង្គ​ណា​។
 [៣៨​] ពាក្យ​ថា​ ព្រះ​ខីណាស្រព​អង្គ​នោះ​ គប្បី​ផ្សាយ​វាទៈ​ ដោយ​ប្រការ​ដូចម្តេច​បាន​ សេចក្តី​ថា​ ព្រះ​ខីណាស្រព​អង្គ​នោះ​ គប្បី​ផ្សាយ​ គប្បី​ផ្សព្វផ្សាយ​វាទៈ​ គប្បី​ធ្វើ​ជម្លោះ​ គប្បី​ធ្វើ​សេចក្តី​ទាស់ទែង គប្បី​ធ្វើការ​ប្រកាន់​ខុស​ គប្បី​ធ្វើ​វិវាទ​ គប្បី​ធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​ថា​ អ្នក​មិន​ចេះ​ធម្មវិន័យ​នេះ​ទេ​។បេ។ ឬបើ​អ្នក​អាច​ ចូរ​អ្នក​ដោះ​ចុះ​ ដោយ​មានះ​ដូចម្តេច​ ដោយ​ទិដ្ឋិ​ដូចម្តេច​ ឬក៏​ដោយ​បុគ្គល​ដូចម្តេច​បាន ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រះ​ខីណាស្រព​អង្គ​នោះ​ គប្បី​ផ្សាយ​វាទៈ​ដោយ​ប្រការ​ដូចម្តេច​បាន​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ហើយ​ ថា​
ព្រាហ្មណ៍​នោះ​ គប្បី​ពោល​ថា​ (សេចក្តី​យល់​) នេះ ត្រូវពិត ដូចម្តេច​បាន​ ឬក៏​ព្រាហ្មណ៍​នោះ​ គប្បី​ពោល​ទទឹងទាស់​ថា​ (ពាក្យ​របស់​អ្នក​) ជា​ពាក្យ​កុហក​ ដោយ​ប្រការ​ដូចម្តេច សេចក្តី​សំគាល់​ថា​ស្មើ​ក្តី​ មិន​ស្មើ​ក្តី​ មិន​មាន​ក្នុង​ព្រះ​ខីណាស្រព​អង្គ​ណា​ ព្រះ​ខីណាស្រព​អង្គ​នោះ​ គប្បី​ផ្សាយ​វាទៈ​ដោយ​ប្រការ​ដូចម្តេច​បាន​។
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637350230176414256
ទៅកាន់ទំព័រ៖