ព្រះត្រៃបិដក ភាគ ៦៥

[៣៦១​] ព្រាហ្មណ៍​ពិចារណា​ហើយ​ រមែង​មិនដល់​នូវ​ការកំណត់​ មិន​លុះ​ក្នុង​ទិដ្ឋិ​ ទាំង​មិន​មានផៅ​ពង្ស​ដោយ​ញាណ​ ព្រោះ​ព្រាហ្មណ៍​នោះ​ ដឹង​សម្មតិ​ទាំងឡាយ​ ដែល​កើតអំពី​បុថុជ្ជន​ លោក​ព្រងើយកន្តើយ​នឹង​ទិដ្ឋិ​ ដែល​ជន​ទាំងឡាយ​ដទៃ​កំពុង​ប្រកាន់​។

 [៣៦២​] អធិប្បាយ​ពាក្យ​ថា​ ព្រាហ្មណ៍​ពិចារណា​ហើយ​ រមែង​មិនដល់​នូវ​ការកំណត់​ ត្រង់​ពាក្យ​ថា​ មិន​ គឺជា​ពាក្យ​ហាមឃាត់​។ ពាក្យ​ថា​ព្រាហ្មណ៍​ គឺ​បុគ្គល​ដែល​ឈ្មោះថា​ព្រាហ្មណ៍​ ព្រោះ​បន្សាត់​បង់​នូវ​ធម៌​ទាំង​ ៧។បេ។ ជា​អ្នក​មិន​អាស្រ័យ​តណ្ហា​ ជា​បុគ្គល​នឹងនួន​ បុគ្គល​នោះ​ លោក​ហៅថា​ ព្រាហ្មណ៍​។ ពាក្យ​ថា​ ការកំណត់​ បាន​ដល់​ ការកំណត់​ ២ ការ​កំណត់​គឺ​តណ្ហា​ ១ ការកំណត់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ការកំណត់​គឺ​តណ្ហា​។បេ។ នេះ​ការកំណត់​គឺ​ទិដ្ឋិ​។ ញាណ​ លោក​ហៅថា​ ការពិចារណា​ បាន​ដល់​បញ្ញា​ ការ​ដឹង​ច្បាស់​។បេ។ ការ​មិន​វង្វេង​ ការពិចារណា​ធម៌​ ការយល់​ត្រូវ​។ ពាក្យ​ថា​ ព្រាហ្មណ៍​ពិចារណា​ហើយ​ រមែង​មិន​ដល់​នូវ​ការកំណត់​ គឺ​ព្រាហ្មណ៍​ពិចារណា​ហើយ​ ដឹង​ហើយ​ ថ្លឹង​ហើយ​ ត្រិះរិះ​ហើយ​ ធ្វើឲ្យ​ច្បាស់​ហើយ​ ធ្វើឲ្យ​ប្រាកដហើយ​ ថា​សង្ខារ​ទាំងពួង​មិន​ទៀង​ ថា​សង្ខារ​ទាំងពួង​ជា​ទុក្ខ​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637351804238728847
ទៅកាន់ទំព័រ៖