ព្រះត្រៃបិដក ភាគ ៦៥

 [៣៦៤​] អធិប្បាយ​ពាក្យ​ថា​ ព្រាហ្មណ៍​នោះ​ ដឹង​សម្មតិ​ទាំងឡាយ​ ដែល​កើតអំពី​បុថុជ្ជន​ ត្រង់​ពាក្យ​ថា​ ដឹង​ គឺ​ដឹង​ យល់​ ថ្លឹង​ ត្រិះរិះ​ ធ្វើឲ្យ​ច្បាស់​ ធ្វើឲ្យ​ប្រាកដហើយ​ថា​ សង្ខារ​ទាំងពួង​មិន​ទៀង​ ថា​សង្ខារ​ទាំងពួង​ជា​ទុក្ខ​។បេ។ ដឹង​ យល់​ ថ្លឹង ត្រិះរិះ​ ធ្វើឲ្យ​ច្បាស់​ ធ្វើឲ្យ​ប្រាកដ​ហើយ​ថា​ របស់​ណាមួយ​មាន​កិរិយា​កើតឡើង​ជា​ធម្មតា របស់​ទាំងអស់​នោះ​ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​នោះ​ដឹង​។ ទិដ្ឋិ​ ៦២​ លោក​ហៅថា​ សម្មតិ​។ ពាក្យ​ថា​ ដែល​កើតអំពី​បុថុជ្ជន​ គឺ​សម្មតិ​ទាំងនោះ​កើតអំពី​បុថុជ្ជន​ទាំងឡាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដែល​កើតអំពី​បុថុជ្ជន​។ ម្យ៉ាងទៀត​ សម្មតិ​ទាំងនោះ​ កើតអំពី​ជន​ផ្សេង​ ៗ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដែល​កើតអំពី​បុថុជ្ជន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​នោះ​ដឹង​ថា​ សម្មតិ​ទាំងឡាយ​ ដែល​កើតអំពី​បុថុជ្ជន​។
 [៣៦៥​] ពាក្យ​ថា​ រមែង​ព្រងើយកន្តើយ​នឹង​ទិដ្ឋិ​ដែល​ជន​ទាំងឡាយ​ដទៃ​កំពុង​ប្រកាន់​ គឺ​ជន​ទាំងឡាយ​ដទៃ​ប្រកាន់​ ស្ទាបអង្អែល​ ប្រកាន់​ស្អិត​ ដោយអំណាច​តណ្ហា​ ដោយអំណាច​ទិដ្ឋិ ព្រះអរហន្ត​ព្រងើយកន្តើយ​ មិន​ប្រកាន់​ មិន​ស្ទាបអង្អែល​ មិន​ប្រកាន់​ស្អិត​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637351805069930578
ទៅកាន់ទំព័រ៖