ព្រះត្រៃបិដក ភាគ ៦៥

មុនិ​ ក្នុង​លោក​នេះ​ លះបង់​នូវ​គន្ថៈ​ទាំងឡាយ​ កាល​វិវាទ​ទាំងឡាយ​ (កើត​ហើយ​) លោក​ជា​អ្នក​មិន​លុះ​ក្នុង​ពួក​ កាល​ពួក​ជន​មិន​ស្ងប់​ លោក​ជា​អ្នក​ស្ងប់​ ជា​អ្នក​ព្រងើយកន្តើយ​ ជា​អ្នក​មិន​ប្រកាន់​នូវ​លទ្ធិ​ដែល​ជន​ទាំងឡាយ​ដទៃ​កំពុង​ប្រកាន់​។
[៣៧១​] អ្នកប្រាជ្ញ​នោះ​ លះបង់​អាសវៈ​ខាងដើម​ មិន​ធ្វើ​អាសវៈ​ថ្មី​ មិនដល់​នូវ​ឆន្ទាគតិ​ ជា​អ្នក​មិន​មាន​វាទៈ​តាំង​មាំ​ រួច​ស្រឡះ​ចាក​ទិដ្ឋិ​ទាំងឡាយ​ ជា​អ្នក​មិន​តិះដៀល​ខ្លួនឯង​ មិន​ប្រឡាក់​ក្នុង​លោក​។

 [៣៧២​] ពាក្យ​ថា​ លះបង់​អាសវៈ​ខាងដើម​ មិន​ធ្វើ​អាសវៈ​ថ្មី សេចក្តី​ថា​ រូប​ វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​ ជា​អតីត​ លោក​ហៅថា​ អាសវៈ​ខាងដើម​ កិលេស​ណា​ ប្រារព្ធ​សង្ខារ​ទាំងឡាយ​ជា​អតីត​ ហើយ​កើតឡើង​ (អ្នកប្រាជ្ញ​) លះបង់​ លះ​ចោល​ លះ​ស្រឡះ​ លះ​ផ្តាច់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​កិលេស​ទាំងនោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) លះបង់​អាសវៈ​ខាងដើម​។
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637351807192551688
ទៅកាន់ទំព័រ៖