ព្រះត្រៃបិដក ភាគ ៦៥
ឯចំណង់ក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគាឡើយ (ចំណង់ក្នុងមេថុន នឹងមានដល់តថាគត ព្រោះឃើញ) នូវសរីរៈនៃធីតារបស់អ្នកនេះ ដ៏ពេញដោយមូត្រ និងករីស ដូចម្តេចកើត តថាគតមិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ។
[៤] (មាគន្ទិយព្រាហ្មណ៍សួរថា) បើព្រះអង្គមិនត្រូវការនារីរតន៍បែបនុ៎ះ ដែលពួកនរិន្ទ្រមានប្រមាណច្រើនប្រាថ្នាហើយទេ តើព្រះអង្គ ពោលនូវទិដ្ឋិ សីល វត ជីវិត កិរិយាកើតក្នុងភពបែបណាវិញ។
[៥] (ព្រះមានព្រះភាគត្រាស់ថា ម្នាលគន្ទិយៈ) ការជ្រើសរើស ហើយប្រកាន់ក្នុងធម៌ទាំងឡាយថា អាត្មាអញពោលនូវពាក្យនេះដូច្នេះ មិនមានដល់តថាគតនោះទេ ព្រោះតថាគតឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ ហើយបានពិចារណាឃើញនូវសេចក្តីស្ងប់ខាងក្នុង។
ID: 637350212384249418
ទៅកាន់ទំព័រ៖