ព្រះត្រៃបិដក ភាគ ៦៥
[៣៩] អ្នកប្រាជ្ញលះបង់លំនៅ មិនមានការរលឹកអាល័យចំពោះលំនៅ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងកាម ជាអ្នកទំនេរចាកកាមទាំងឡាយ មិនធ្វើវដ្តៈឲ្យជាប្រធាន មិនធ្វើជំទាស់នូវពាក្យជាមួយជនទេ។
[៤០] គ្រានោះឯង ហាលិន្ទកានិគហបតី បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមហាកច្ចានៈមានអាយុ ហើយអង្គុយនៅក្នុងទីសមគួរ លុះហាលិន្ទកានិគហបតី អង្គុយក្នុងទីសមគួរហើយ ទើបពោលចំពោះព្រះមហាកច្ចានៈមានអាយុយ៉ាងនេះថា បពិត្រព្រះកច្ចានៈដ៏ចំរើន ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ ក្នុងមាគន្ទិយប្បញ្ហាអដ្ឋកវគ្គថា
អ្នកប្រាជ្ញាលះបង់លំនៅ មិនមានការរលឹកអាល័យចំពោះលំនៅ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងកាម ជាអ្នកទំនេរចាកកាមទាំងឡាយ មិនធ្វើវដ្តៈឲ្យជាប្រធាន មិនធ្វើជំទាស់នូវពាក្យជាមួយជនទេ។
បពិត្រព្រះកច្ចានៈដ៏ចំរើន សេចក្តីនៃពាក្យនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយដោយសេចក្តីសង្ខេប តើលោកម្ចាស់យល់ឃើញដោយសេចក្តីពិស្តារ ដោយប្រការដូចម្តេចហ្ន៎។ ម្នាលគហបតី រូបធាតុជាលំនៅរបស់វិញ្ញាណ ឯវិញ្ញាណដែលមានកិរិយាជាប់ទាក់ទងដោយរាគៈក្នុងរូបធាតុ ហៅថា រលឹកអាល័យលំនៅ ម្នាលគហបតី វេទនាធាតុ
ID: 637350230967455013
ទៅកាន់ទំព័រ៖