ព្រះត្រៃបិដក ភាគ ៦៥

ពាក្យ​នេះ ជា​ពាក្យពិត ពាក្យ​ដទៃ​ជា​មោឃៈ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​មិនដល់​នូវ​ឆន្ទាគតិ​ មិន​មាន​វាទៈ​តាំង​មាំ។
 [៣៧៤​] អ្នកប្រាជ្ញ​នោះ​ រួច​ស្រឡះ​ចាក​ទិដ្ឋិ​ទាំងឡាយ​ គឺ​ទិដ្ឋិ​ ៦២​ អ្នកប្រាជ្ញ​នោះ​ លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ អ្នកប្រាជ្ញ​នោះ រួច​ស្រឡះ​ ប្រាសចាក​ទិដ្ឋិ​ទាំងឡាយ​ មានចិត្ត​ប្រាសចាក​ដែន​ គឺ​កិលេស​។ ពាក្យ​ថា​ អ្នកប្រាជ្ញ​ គឺ​អ្នកប្រាជ្ញ​ បណ្ឌិត​ អ្នកមាន​ប្រាជ្ញា​ មាន​កិរិយា​ដឹង​ មាន​ញាណ​ មាន​ប្រាជ្ញា​ឆ្លុះ​ មាន​ប្រាជ្ញា​ជា​គ្រឿង​ទំ​លាយ​កិលេស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នកប្រាជ្ញ​នោះ​ រួច​ស្រឡះ​ចាក​ទិដ្ឋិ​ទាំងឡាយ​។
 [៣៧៥​] អធិប្បាយ​ពាក្យ​ថា​ ជា​អ្នក​មិន​តិះដៀល​ខ្លួនឯង​ មិន​ប្រឡាក់​ក្នុង​លោក​ ត្រង់​ពាក្យ​ថា​ ប្រឡាក់​ បាន​ដល់​ការ​ប្រឡាក់​ ២ គឺ​ ការ​ប្រឡាក់​គឺ​តណ្ហា​ ១ ការ​ប្រឡាក់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ការ​ប្រឡាក់​គឺ​តណ្ហា​។បេ។ នេះ​ការ​ប្រឡាក់​គឺ​ទិដ្ឋិ​។ បុគ្គល​នោះ​ លះបង់​ការ​ប្រឡាក់​គឺ​តណ្ហា​ រលាស់ចោល​ការ​ប្រឡាក់​គឺ​ទិដ្ឋិ​ បុគ្គល​នោះ​ ជា​អ្នក​មិន​ប្រឡាក់​ ព្រោះ​លះ​បង់​ការ​ប្រឡាក់​គឺ​តណ្ហា​ រលាស់ចោល​ការ​ប្រឡាក់​គឺ​ទិដ្ឋិ​ រមែង​មិន​ប្រឡាក់​ក្នុង​អបាយ​លោក​ មិន​ប្រឡាក់​ក្នុង​មនុស្សលោក​ មិន​ប្រឡាក់​ក្នុង​ទេវលោក​ មិន​ប្រឡាក់​ក្នុង​ខន្ធ​លោក​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 637351808050476265
ទៅកាន់ទំព័រ៖