ព្រះត្រៃបិដក ភាគ ៦៥

មិន​ប្រឡាក់​ក្នុង​ធាតុ​លោក​ មិន​ប្រឡាក់​ មិន​ប្រឡាក់​ព្រម​ មិន​ចូល​ទៅ​ប្រឡាក់​ក្នុង​អាយតន​លោក​ ជា​អ្នក​មិន​ប្រឡាក់​ មិន​ប្រឡាក់​ព្រម​ មិន​ចូល​ទៅ​ជិត​ប្រឡាក់​ ឃ្លាត​ចេញ​ រលាស់​ចេញ​ រួច​ស្រឡះ​ មិន​ប្រកប សម្រេច​នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺ​កិលេស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​ប្រឡាក់​ក្នុង​លោក​។ ពាក្យ​ថា​ ជា​អ្នក​មិន​តិះដៀល​ខ្លួនឯង​ សេចក្តី​ថា​ បុគ្គល​រមែង​តិះដៀល​ខ្លួនឯង​ដោយហេតុ​ ២ គឺ​ អំពើ​ដែល​ខ្លួន​ធ្វើ​ហើយ​ ១ មិន​ធ្វើ​ហើយ​ ១។ តិះដៀល​ខ្លួនឯង​ ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ​ហើយ​ និង​មិន​ធ្វើ​ហើយ​ តើ​ដូចម្តេច​។ តិះដៀល​ខ្លួនឯង​ថា​ កាយទុច្ចរិត​ អញ​ធ្វើ​ហើយ​ កាយសុចរិត អញ​មិនបាន​ធ្វើ​ តិះដៀល​ខ្លួនឯង​ថា​ វចីទុច្ចរិត​ អញ​ធ្វើ​ហើយ មនោ​ទុច្ចរិត អញ​ធ្វើ​ហើយ​ បាណាតិបាត​ អញ​ធ្វើ​ហើយ​។បេ។ មិច្ឆាទិដ្ឋិ​ អញ​ធ្វើ​ហើយ​ សម្មាទិដ្ឋិ​ អញ​មិនបាន​ធ្វើ​។ តិះដៀល​ខ្លួនឯង​ ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ​ហើយ​ និង​មិន​ធ្វើ​ហើយ​ យ៉ាងនេះ​ឯង​។ ម្យ៉ាងទៀត​ តិះដៀល​ខ្លួនឯង​ថា​ អញ​មិនបាន​បំពេញ​ក្នុង​សីល​ទាំងឡាយ​ តិះដៀល​ខ្លួនឯង​ថា​ អញ​មិន​គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ថា​អញ​មិនដឹង​ប្រមាណ​ក្នុង​ភោជន​ ថា​អញ​មិន​ប្រក​បរឿយៗ​ នូវ​ការ​ភ្ញាក់រឭក​ ថា​អញ​មិន​ប្រកបដោយ​សតិ​ និង​សម្បជញ្ញៈ​ ថាស​តិ​ប្ប​ដ្ឋាន​ទាំង​ ៤ អញ​មិនបាន​ចំរើន​ ថា​សម្ម​ប្ប​ធាន​ ៤ អញ​មិនបាន​ចំរើន​ ថា​ឥទ្ធិបាទ​ ៤ អញ​មិនបាន​ចំរើន​ ថា​ឥន្រ្ទិយ​ ៥ អញ​មិនបាន​ចំរើន​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637351808374736790
ទៅកាន់ទំព័រ៖