ព្រះត្រៃបិដក ភាគ ៦៥
[៣៧៧] ពាក្យថា បុគ្គលនោះធ្វើសេនាណាមួយដែលខ្លួនឃើញ ឮ ឬប៉ះពាល់ហើយ ឲ្យវិនាសក្នុងធម៌ទាំងពួង អធិប្បាយថា មារសេនា លោកហៅថា សេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត ជាមារសេនា មនោទុច្ចរិត ជាមារសេនា រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង ការអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ជាមារសេនា។ សមដូចជាព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
កាមទាំងឡាយ ជាសេនាទី ១ របស់អ្នក សេចក្តីមិនត្រេកអរ គេហៅថាសេនាទី ២ សេចក្តីស្រេកឃ្លាន ជាសេនាទី ៣ របស់អ្នក តណ្ហា គេហៅថា សេនា ទី ៤ ថីនមិទ្ធៈ ជាសេនា ទី ៥ របស់អ្នក សេចក្តីខ្លាច គេហៅថា សេនាទី ៦ វិចិកិច្ឆា ជាសេនាទី ៧ របស់អ្នក ការលុបគុណគេ ការរឹងរូស ជាសេនាទី ៨ របស់អ្នក លាភៈ សេចក្តីសរសើរ សក្ការៈ យស ដែលបុគ្គលបានខុសហើយក្តី បុគ្គលលើកខ្លួនក្តី បុគ្គលបង្អាប់អ្នកដទៃក្តី
ID: 637351809253914434
ទៅកាន់ទំព័រ៖