ព្រះត្រៃបិដក ភាគ ៦៥

អកុសលា​ភិ​សង្ខារ​ទាំងអស់​ នេះ​ កិលេស​ភារៈ​។ អភិសង្ខារ​ភារៈ​ តើ​ដូចម្តេច​។ បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ​ អានេ​ញ្ជា​ភិ​សង្ខារ នេះ​ អភិសង្ខារ​ភារៈ​។ ខន្ធ​ភារៈ​ កិលេស​ភារៈ​ និង​អភិសង្ខារ​ភារៈ​ បុគ្គល​លះបង់​ហើយ​ ផ្តាច់​បង់​ឫសគល់​ហើយ​ ធ្វើ​មិន​ឲ្យ​មាន​ទីនៅ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ដល់​នូវ​ការ​មិន​មាន​ មានការ​មិនកើត​តទៅទៀត​ជា​ធម្មតា​ ក្នុង​កាលណា​ (ក្នុង​កាលនោះ​) បុគ្គល​នោះ​ លោក​ហៅថា​ អ្នកមាន​ភារៈ​ដាក់ចុះ​ហើយ​ ជា​អ្នកមាន​ភារៈ​ធ្លាក់ចុះ​ ទំលាក់​ភារៈ​ចោល​ ជម្រុះ​ភារៈ​ចេញ​ ដាក់​ភារៈ​ចេញ​ មានភារៈ​ស្ងប់​រម្ងាប់​ហើយ​។ ពាក្យ​ថា​ ជាមុ​និ​ សេចក្តី​ថា​ ញាណ​ លោក​ហៅថា​ មោនៈ​ បាន​ដល់​បញ្ញា​ ការ​ដឹង​ច្បាស់​ ការ​សន្សំ​ ការ​ជ្រើសរើស​ ការពិចារណា​ធម៌​ ការកំណត់​ព្រម​ ការ​ចូល​ទៅ​កំណត់​ ការកំណត់​ចំពោះ​ ភាពជា​អ្នក​ប្រាជ្ញ​ ភាពជា​អ្នក​ឈ្លាស​ ភាពជា​អ្នកមាន​ប្រាជ្ញាល្អិត​ ភាពជា​អ្នកចេះ​ចែករំលែក​ ការ​គិត​ ការពិចារណា​ ប្រាជ្ញា​ដូច​ផែនដី​ ប្រាជ្ញា​អាច​កំចាត់​បង់​កិលេស​ ប្រាជ្ញា​ជា​គ្រឿង​ត្រួតត្រា​ ការ​ឃើញច្បាស់​ ការ​ដឹង​ព្រម​ បញ្ញា​ដូចជា​ជន្លួញ​ បញ្ញា​ជាធំ​ បញ្ញា​ជា​កម្លាំង​ បញ្ញា​ជាស​ស្រ្តា​វុធ​ បញ្ញា​ដូច​ប្រាសាទ​ បញ្ញា​ជា​ពន្លឺ​ បញ្ញា​ជារ​ស្មី​ បញ្ញា​ជា​គ្រឿង​បំភ្លឺ​ បញ្ញា​ជា​កែវ​ ការ​មិន​វង្វេង​ ការ​សន្សំ​ធម៌​ ការយល់​ត្រូវ​ បុគ្គល​អ្នក​ប្រកបដោយ​ញាណ​នោះ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637351810072458300
ទៅកាន់ទំព័រ៖