ព្រះត្រៃបិដក ភាគ ៦៥

ឈ្មោះថា​ មុនិ​ ជា​អ្នក​ដល់​នូវ​មោនៈ​។ មោនេយ្យៈ​ មាន​ ៣ គឺ​ កាយមោនេយ្យៈ​ ១ វចី​មោនេយ្យៈ​ ១ មនោ​មោនេយ្យៈ​ ១។
 កាយមោនេយ្យៈ​ តើ​ដូចម្តេច​។ ការ​លះបង់​កាយទុច្ចរិត​ ៣ ប្រការ ឈ្មោះថា​ កាយមោនេយ្យៈ​។ កាយសុចរិត​ ៣ ប្រការ​ ឈ្មោះថា​ កាយមោនេយ្យៈ​។ ញាណ​មាន​កាយ​ជា​អារម្មណ៍​ ឈ្មោះថា​ កាយមោនេយ្យៈ​ ការកំណត់​ដឹង​កាយ​ ឈ្មោះថា​ កាយមោនេយ្យៈ​។ មគ្គ​ប្រកបដោយ​ការកំណត់​ដឹង​ ឈ្មោះថា​ កាយមោនេយ្យៈ​។ ការ​លះបង់​ឆន្ទ​រាគ​ក្នុង​កាយ​ ឈ្មោះថា​ កាយមោនេយ្យៈ​។ ចតុត្ថជ្ឈាន​សមាបត្តិ​ជា​គ្រឿង​រលត់​កាយសង្ខារ​ ឈ្មោះថា​ កាយមោនេយ្យៈ​។ នេះ​ កាយមោនេយ្យៈ​។
 វចី​មោនេយ្យៈ​ តើ​ដូចម្តេច​។ ការ​លះ​វចីទុច្ចរិត​ ៤ ប្រការ ឈ្មោះថា​ វចី​មោនេយ្យៈ​។ វចីសុចរិត​ ៤ ប្រការ ឈ្មោះថា​ វចី​មោនេយ្យៈ​។ ញាណ​មាន​វាចា​ជា​អារម្មណ៍​ ឈ្មោះថា​ វចី​មោនេយ្យៈ​។ ការកំណត់​ដឹង​ដោយ​វាចា​ ឈ្មោះថា​ វចី​មោនេយ្យៈ​។ មគ្គ​ប្រកបដោយ​ការ​កំណត់​ដឹង​ ឈ្មោះថា​ វចី​មោនេយ្យៈ​។ ការ​លះបង់​ឆន្ទ​រាគ​ក្នុង​វាចា​ ឈ្មោះថា​ វចី​មោនេយ្យៈ។ ទុតិយជ្ឈាន​សមាបត្តិ ជា​គ្រឿងរ​លត់​វចីសង្ខារ ឈ្មោះថា វចី​មោនេយ្យៈ។ នេះ​ វចី​មោនេយ្យៈ​។
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 637351810478918014
ទៅកាន់ទំព័រ៖