ព្រះត្រៃបិដក ភាគ ៦៥

ម្នាល​គហបតី ភិក្ខុ​ជា​អ្នក​ទំនេរ​ចាក​កាម​ទាំងឡាយ​ តើ​ដូចម្តេច។ ម្នាល​គហបតី ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ ជា​អ្នក​ប្រាសចាក​រាគៈ ប្រាសចាក​ឆន្ទៈ​ ប្រាសចាក​សេចក្តី​ស្រឡាញ់ ប្រាសចាក​សេចក្តី​ស្រេកឃ្លាន ប្រាសចាក​សេចក្តី​អន្ទះអន្ទែង​ ប្រាសចាក​សេចក្តី​ប្រាថ្នា ក្នុង​កាម​ទាំងឡាយ ម្នាល​គហបតី ភិក្ខុ​ជា​អ្នក​ទំនេរ​ចាក​កាម​ទាំងឡាយ​ យ៉ាងនេះ​ឯង។ ម្នាល​គហបតី ភិក្ខុ​អ្នកធ្វើ​វដ្តៈ​ឲ្យ​ជា​ប្រធាន តើ​ដូចម្តេច។ ម្នាល​គហបតី​ ភិក្ខុ​ពួក​ខ្លះ​ក្នុង​សាសនា​នេះ មាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា អាត្មាអញ​សូមឲ្យ​មាន​រូប​យ៉ាងនេះ​ ក្នុង​អនាគតកាល ទើប​ញុំាង​សេចក្តី​រីករាយ​ឲ្យ​ប្រព្រឹត្ត​ទៅ​រឿយ​ៗ ក្នុង​រូប​នោះ អាត្មាអញ​សូមឲ្យ​មាន​វេទនា​យ៉ាងនេះ​ សូមឲ្យ​មាន​សញ្ញា​យ៉ាងនេះ សូមឲ្យ​មាន​សង្ខារ យ៉ាងនេះ សូមឲ្យ​មានវិញ្ញាណ​យ៉ាងនេះ ក្នុង​អនាគតកាល​ ទើប​ញុំាង​សេចក្តី​រីករាយ​ឲ្យ​ប្រព្រឹត្ត​ទៅ​រឿយ​ៗ ក្នុង​ខន្ធ មាន​វេទនា​ជាដើម​នោះ ម្នាល​គហបតី​ ភិក្ខុ​អ្នកធ្វើ​វដ្តៈ​ឲ្យ​ជា​ប្រធាន​យ៉ាងនេះ​ឯង។ ម្នាល​គហបតី បុគ្គល​អ្នក​មិន​ធ្វើ​វដ្តៈ​ឲ្យ​ជា​ប្រធាន​ តើ​ដូចម្តេច។ ម្នាល​គហបតី ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ មិន​មាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា​ អាត្មាអញ សូមឲ្យ​មាន​រូប​យ៉ាងនេះ ក្នុង​អនាគតកាល ទាំង​មិន​ញុំាង​សេចក្តី​រីករាយ​ឲ្យ​ប្រព្រឹត្ត​ទៅ​រឿយ​ៗ ក្នុង​រូប​នោះ​ (មិន​មាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា​) អាត្មាអញ​សូមឲ្យ​មាន​វេទនា​យ៉ាងនេះ​ សូមឲ្យ​មាន​សញ្ញា​យ៉ាងនេះ
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637350233092263502
ទៅកាន់ទំព័រ៖