ព្រះត្រៃបិដក ភាគ ៦៥
ពាក្យថា ក្នុងលោក បានដល់ មនុស្សលោក ហេតុនោះ ទ្រង់ត្រាស់ថា ស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក។
[៤៣] អធិប្បាយពាក្យថា នាគមិនគប្បីពោលប្រកាន់នូវទិដ្ឋិទាំងនោះទេ ត្រង់ពាក្យថា នាគ សេចក្តីថា ឈ្មោះថា នាគ ព្រោះហេតុមិនធ្វើបាប។ ឈ្មោះថានាគ ព្រោះមិនលុះ។ ឈ្មោះថានាគ ព្រោះមិនមក។ ចុះឈ្មោះថានាគ ព្រោះមិនធ្វើបាប តើដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក មានសេចក្តីសៅហ្មងព្រម មានកិរិយាញុំាងសត្វឲ្យកើតក្នុងភពទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានសេចក្តីទុក្ខជាផល ជាបច្ច័យនៃជាតិ ជរា និងមរណៈ ទៅក្នុងអនាគត លោកហៅថា បាប។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលមិនធ្វើបាបតិចតួចក្នុងលោក ស្រាយនូវចំណងទាំងឡាយ ក្នុងកិលេសជាគ្រឿងប្រកបទាំងពួង មិនជាប់នៅក្នុងកិលេសទាំងពួង ជាបុគ្គលផុតស្រឡះហើយ ហេតុនោះ លោកហៅថា នាគ ជាតាទិបុគ្គល មានខ្លួនដ៏ទៀង បុគ្គលឈ្មោះថា នាគ ព្រោះមិនធ្វើបាប យ៉ាងនេះឯង។
ចុះបុគ្គលឈ្មោះថា នាគ ព្រោះមិនលុះ តើដូចម្តេច។ បុគ្គលមិនលុះឆន្ទាគតិ មិនលុះទោសាគតិ មិនលុះមោហាគតិ មិនលុះភយាគតិ
ID: 637350235386938422
ទៅកាន់ទំព័រ៖