ព្រះត្រៃបិដក ភាគ ៦៥
មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ មិនប្រព្រឹត្តទៅ មិននាំទៅ មិនរសាត់ទៅ មិននាំទៅព្រម ដោយធម៌ទាំងឡាយជាពួក បុគ្គលឈ្មោះថា នាគ ព្រោះមិនលុះ យ៉ាងនេះឯង។
ចុះបុគ្គលឈ្មោះថា នាគ ព្រោះមិនមក តើដូចម្តេច។ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសោតាបត្តិមគ្គ លោកមិនមក គឺមិនវិលមក មិនត្រឡប់មក កាន់កិលេសទាំងឡាយនោះទៀតទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសកទាគាមិមគ្គ ដោយអនាគាមិមគ្គ ដោយអរហត្តមគ្គ លោកមិនមក គឺមិនវិលមក មិនត្រឡប់មកកាន់កិលេសទាំងឡាយនោះទៀតទេ បុគ្គលឈ្មោះថា នាគ ព្រោះមិនមក យ៉ាងនេះ។ ពាក្យថា នាគ មិនគប្បីពោលប្រកាន់នូវទិដ្ឋិទាំងនោះទេ បានសេចក្តីថា នាគគប្បីមិនកាន់យក មិនប្រកាន់យក មិនទទួលយក មិនបបោសអង្អែល មិនជាប់ចិត្ត ហើយពោល ថ្លែង ពណ៌នា បំភ្លឺ ពន្យល់នូវទិដ្ឋិទាំងឡាយនោះទេ គឺមិនគប្បីពោល ថ្លែង ពណ៌នា បំភ្លឺ ពន្យល់ថា លោកទៀង លោកមិនទៀង
ID: 637350236080778434
ទៅកាន់ទំព័រ៖