ព្រះត្រៃបិដក ភាគ ៦៥

។បេ។ សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន ពាក្យ​នេះឯង​ពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) នាគ​មិន​គប្បី​ពោល​ប្រកាន់​នូវ​ទិដ្ឋិ​ទាំងនោះ​ទេ​។
 [៤៤​] ពាក្យ​ថា​ ឯលម្ពុ​ជាត​ កណ្ត​កវារិជាត​ មិន​ប្រឡាក់​ដោយ​ទឹក​ផង​ ដោយ​ភក់​ផង​ យ៉ាងណាមិញ​ អធិប្បាយ​ថា​ ទឹក​ លោក​ហៅថា​ ឯលៈ​។ ទឹក​ ហៅថា​ អម្ពុ​។ ឈូក​ហៅថា​ អម្ពុ​ជាត​។ បន្លា​ ហៅថា​ កណ្ត​កៈ​។ ទឹក​ ហៅថា​ វារិ​។ ឈូក​កើត​ក្នុង​វារិ មាន​វារិជា​ដែន​កើត​ ហៅថា​ វារិជាត​។ ទឹក​ ហៅថា​ ជលៈ​។ ភក់​ហៅថា​ បង្កៈ​។ ឈូក​កើត​ក្នុង​វារិ​ មាន​វារិជា​ដែន​កើត​ មិន​ប្រឡាក់​ មិន​ជាប់​ មិន​ទទឹក​ មិន​ប្រឡាក់​ មិន​ជាប់​ មិន​ទទឹក​ហើយ​ដោយ​ទឹក​ផង​ ដោយ​ភក់​ផង​ យ៉ាងណាមិញ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឯលម្ពុ​ជាត​ កណ្ត​កវារិជាត​ មិន​ប្រឡាក់​ដោយ​ទឹក​ផង​ ដោយ​ភក់​ផង​ យ៉ាងណាមិញ​។
 [៤៥​] អធិប្បាយ​ពាក្យ​ថា​ មុនិ​ជា​អ្នកពោល​នូវ​សេចក្តី​ស្ងប់​ មិន​ប្រាថ្នា​ មិន​ប្រឡាក់​ក្នុង​កាម​ផង​ ក្នុង​លោក​ផង​ យ៉ាងនោះ​ឯង​ ត្រង់​ពាក្យ​ថា​ យ៉ាងនោះ​ ជា​ពាក្យ​ញុំាង​ឧបមា​ឲ្យ​សម្រេច​។ ពាក្យ​ថា​ មុនិ​ សេចក្តី​ថា​ ញាណ​ ហៅថា​ មោនៈ​។បេ។ មុនិ​នោះ​ កន្លង​ហើយ​នូវ​បណ្តាញ​ជា​គ្រឿង​ជាប់​ចំពាក់​។ ពាក្យ​ថា​ ពោល​នូវ​សេចក្តី​ស្ងប់​ សេចក្តី​ថា​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637350236899010654
ទៅកាន់ទំព័រ៖