ព្រះត្រៃបិដក ភាគ ៦៥

 [៦] ពាក្យ​ថា​ តថាគត​ពោល​ពាក្យ​នេះ របស់​បទ​ថា អាត្មាអញ​ពោល​ពាក្យ​នេះ ដូ​ច្នេះ​ មិន​មានដល់​តថាគត​នោះ​ទេ សេចក្តី​ថា តថាគត​ពោល​ពាក្យ​នេះ ពោល​ពាក្យ​នុ៎ះ​ ពោល​ពាក្យ​មាន​ប្រមាណ​ប៉ុ​ណ្ណេះ​ ពោល​ពាក្យ​មាន​ប្រមាណ​ប៉ុណ្ណោះ ពោល​ទិដ្ឋិ​នេះ​ថា លោក​ទៀង ដូច្នេះ​ក្តី។បេ​។ សត្វ​ស្លាប់​ហើយ កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន​ដូច្នេះ​ក្តី។ ពាក្យ​ថា មិន​មានដល់​តថាគត​នោះ គឺ​មិន​មានដល់​តថាគត​ទេ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អាត្មាអញ​ពោល​ពាក្យ​នេះ ដូច្នេះ មិន​មានដល់​តថាគត​នោះ​ទេ។ ពាក្យ​ថា ម្នាល​មា​គន្ទិយៈ គឺ​ព្រះមានព្រះភាគ ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​ដោយ​ចំ​ឈ្មោះ។ ពាក្យ​ថា ព្រះមានព្រះភាគ គឺជា​ពាក្យ​ហៅ​ដោយ​គោរព។បេ​។ ការ​បញ្ញា​ត្តិ​ថា ព្រះមានព្រះភាគ​នេះ កើត​ដោយ​ការ​ត្រាស់​ដឹង ហេតុ​នោះ លោក​ពោល​ថា ព្រះមានព្រះភាគ​ ត្រាស់​ហៅថា មា​គន្ទិយៈ។
 [៧] ពាក្យ​ថា​ ក្នុង​ធម៌​ទាំងឡាយ នៃ​បទ​ថា ការ​ជ្រើសរើស​ហើយ ប្រកាន់​ក្នុង​ធម៌​ទាំងឡាយ គឺ​ក្នុង​ទិដ្ឋិ​ ៦២។ ពាក្យ​ថា ជ្រើសរើស គឺ​ការ​ជ្រើសរើស ពិចារណា រិះរក រិះគិត ថ្លឹង​មើល លៃលក ធ្វើឲ្យ​ច្បាស់លាស់​ ធ្វើឲ្យ​ប្រាកដ ហើយ​ប្រកាន់​ដោយ​ជួរ ប្រកាន់​ដោយចន្លោះ ប្រកាន់​ថា ប្រសើរ ប្រកាន់​ដោយ​ចំណែក​ ប្រកាន់​ដោយ​គំនរ ប្រកាន់​ដោយ​គំនរ​ធំ ប្រកាន់ បបោសអង្អែល ចូលចិត្ត ចុះចិត្ត​ ចុះចិត្តស៊ប់​ថា
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637350212992765909
ទៅកាន់ទំព័រ៖