ព្រះត្រៃបិដក ភាគ ៦៥

មុនិ​ពោល​នូវ​សេចក្តី​ស្ងប់​ ពោល​នូវ​ទីពឹង​ ពោល​នូវ​ទី​ជ្រក​ ពោល​នូវ​ទីរឭក ពោល​នូវ​ទី​មិន​មាន​ភ័យ​ ពោល​នូវ​ទី​មិន​ច្យុត​ ពោល​នូវ​ទី​មិន​ស្លាប់​ ពោល​នូវ​ព្រះនិព្វាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មុនិ​ ជា​អ្នកពោល​នូវ​សេចក្តី​ស្ងប់​ យ៉ាងនេះ​។ ពាក្យ​ថា​ មិន​ប្រាថ្នា​ អធិប្បាយ​ថា​ តណ្ហា លោក​ហៅថា​ សេចក្តី​ប្រាថ្នា​ បាន​ដល់​តម្រេក​ តម្រេក​ខ្លាំង​។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល​។ សេចក្តី​ប្រាថ្នា​នោះ​ បុគ្គល​ណា​លះបង់​ ផ្តាច់​បង់​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ មិន​ប្រាថ្នា​។ បុគ្គល​នោះ​ មិន​ប្រាថ្នា​ក្នុង​រូប​ មិន​ប្រាថ្នា​ក្នុង​សំឡេង​ ក្លិន​ រស​ ផ្សព្វ​ ត្រកូល​ ​ពួក​អាវាស​ លាភ​ យស​ សេចក្តី​សរសើរ​ សុខ​ ចីវរ បិណ្ឌបាត​ សេនាសនៈ​ បរិក្ខារ គឺ​ថ្នាំ​ជា​បច្ច័យ​សម្រាប់​អ្នក​ជម្ងឺ​ កាមធាតុ​ រូបធាតុ​ អរូបធាតុ​ កាមភព រូបភព​ អរូបភព​ សញ្ញា​ភព​ អសញ្ញា​ភព​ នេវ​សញ្ញា​នា​សញ្ញា​ភព​ ឯក​វោការ​ភព​ ចតុ​វោការ​ភព​ បញ្ចវោការ​ភព​ អតីត​ អនាគត​ បច្ចុប្បន្ន​ ក្នុង​ធម៌​ទាំង​ឡាយ​ ដែល​ឃើញ​ ឮ ប៉ះពាល់​ ឬគប្បី​ដឹង​ មិន​ជាប់​ មិន​ចំពាក់​ មិន​ជ្រប់​ មិន​លង់​ មាន​សេចក្តី​ប្រាថ្នា​ទៅ​ប្រាស​ហើយ​ មាន​សេចក្តី​ប្រាថ្នា​ឃ្លាត​ចេញ​ហើយ​ មាន​សេចក្តី​ប្រាថ្នា​ខ្ជាក់​ចោល​ហើយ​ មាន​សេចក្តី​ប្រាថ្នា​ផុត​ហើយ​ មាន​សេចក្តី​ប្រាថ្នា​លះបង់​ហើយ​ មាន​សេចក្តី​ប្រាថ្នា​កំចាត់​បង់​ហើយ​ មាន​រាគៈ​ទៅ​ប្រាស​ហើយ​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637350237645201361
ទៅកាន់ទំព័រ៖