ព្រះត្រៃបិដក ភាគ ៦៥

 ពាក្យ​ថា​ មិន​ (លុះ​មានះ​) ព្រោះ​ទិដ្ឋិ​ទេ​ សេចក្តី​ថា​ ទិដ្ឋិ​ទាំងឡាយ​ ៦២​ វេទគូ​បុគ្គល​នោះ​ លះបង់​ ផ្តាច់​បង់​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ ទិដ្ឋិ​ឲ្យ​ទៅ​មិនបាន​ នាំទៅ​មិនបាន​ បន្សាត់​ទៅ​មិនបាន​ នាំទៅ​ព្រម​មិនបាន​ ព្រោះ​ទិដ្ឋិ​ ទាំង​មិន​ជឿ​ មិន​ប្រកាន់​នូវ​ទិដ្ឋិ​នោះ​ ថា​ជា​ខ្លឹមសារ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) វេទគូ​បុគ្គល​ មិន​ (លុះ​មានះ​) ព្រោះ​ទិដ្ឋិ​ទេ​។ ពាក្យ​ថា​ វេទគូ​បុគ្គល​នោះ​ មិន​លុះ​មានះ​ ព្រោះ​ការ​ប៉ះ​ពាល់​ទេ​ សេចក្តី​ថា​ មិន​លុះ​ គឺ​មិនទៅ​ជិត​ មិន​ចូល​ទៅ​ មិន​ប្រកាន់​ មិន​បបោសអង្អែល​ មិន​ជាប់​ចិត្ត​ នូវ​មានះ​ ព្រោះ​រូប​ដែល​ប៉ះពាល់​ ឬព្រោះ​ការឃោសនា​របស់​បុគ្គល​ដទៃ​ ឬក៏​ព្រោះ​សេចក្តី​សម្មតិ​របស់​មហាជន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) វេទគូ​បុគ្គល​នោះ​ មិន​លុះ​មានះ​ ព្រោះ​ទិដ្ឋិ​ទេ​ ព្រោះ​ការ​ប៉ះពាល់​ទេ​។ ពាក្យ​ថា​ វេទគូ​បុគ្គល​នោះ​ មិន​សម្រេច​ដោយ​មានះ​នោះ​ សេចក្តី​ថា​ មិនមែន​ជា​បុគ្គល​សម្រេច​ដោយ​មានះ​នោះ​ មាន​មានះ​នោះ​ជាធំ​ មាន​មានះ​នោះ​ ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ដោយអំណាច​តណ្ហា ដោយអំណាច​ទិដ្ឋិ​ទេ​។ តណ្ហា​ក្តី​ ទិដ្ឋិ​ក្តី​ មានះ​ក្តី​ វេទគូ​បុគ្គល​ លះបង់ ផ្តាច់ផ្តិល​ឫសគល់​ហើយ​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត ដល់​នូវ​ការ​មិន​មាន​ ជា​ធម៌​មិន​មានការ​កើត​តទៅទៀត​ ដោយហេតុ​ណា
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637350240755607183
ទៅកាន់ទំព័រ៖