ព្រះត្រៃបិដក ភាគ ៦៥

ទេវ​គូ​បុគ្គល​នោះ មិន​សម្រេច​ដោយ​មានះ​នោះ​ មិន​មាន​មានះ​នោះ​ជាធំ​ មិន​មាន​មានះ​នោះ​ប្រព្រឹត្តទៅ​ក្នុង​ខាង​មុខ​ ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះ​វេទគូ​បុគ្គល​នោះ​ មិន​សម្រេច​ដោយ​មានះ​នោះ​។
 [៤៨​] អធិប្បាយ​ពាក្យ​ថា​ ជា​បុគ្គល​ដែល​កម្ម​នាំទៅ​មិនបាន​ ដែល​សុតៈ​នាំទៅ​មិនបាន​ ត្រង់​ពាក្យ​ថា​ ដែល​កម្ម​នាំទៅ​មិនបាន​ គឺ​ដែល​បុញ្ញាភិសង្ខារ​ក្តី​ អបុញ្ញាភិសង្ខារ​ក្តី​ អានេ​ញ្ជា​ភិ​សង្ខារ​ក្តី​ ឲ្យ​ទៅ​មិនបាន នាំទៅ​មិនបាន​ បន្សាត់​ទៅ​មិនបាន​ នាំទៅ​ព្រម​មិនបាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដែល​កម្ម​នាំទៅ​មិនបាន​។ ពាក្យ​ថា​ ដែល​សុតៈ​នាំទៅ​មិនបាន​ គឺ​ដែល​សេចក្តី​បរិសុទ្ធិ​ព្រោះ​ការ​ឮក្តី​ ដែល​ការឃោសនា​របស់​បុគ្គល​ដទៃ​ក្តី​ ដែល​ការ​សម្មតិ​របស់​មហាជន​ក្តី​ ឲ្យ​ទៅ​មិនបាន​ នាំទៅ​មិនបាន​ បន្សាត់​ទៅ​មិនបាន​ នាំទៅ​ព្រម​មិនបាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដែល​កម្ម​នាំទៅ​មិនបាន​ ដែល​សុតៈ​នាំទៅ​មិនបាន​។
 [៤៩​] អធិប្បាយ​ពាក្យ​ថា​ វេទគូ​បុគ្គល​នោះ​មិន​ជាប់​ចំពាក់​ក្នុង​លំនៅ​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ ជាប់​ចំពាក់​ បាន​ដល់​ការ​ជាប់​ចំពាក់​ ២ យ៉ាង​ គឺ​ ការ​ជាប់​ចំពាក់​គឺ​តណ្ហា​ ១ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ការ​ជាប់​ចំពាក់​គឺ​តណ្ហា​។បេ។ នេះ​ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637350241462105612
ទៅកាន់ទំព័រ៖