ព្រះត្រៃបិដក ភាគ ៦៥

ការ​ជាប់​ចំពាក់​គឺ​តណ្ហា​ វេទគូ​បុគ្គល​នោះ​លះបង់​ហើយ​ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ​ វេទគូ​បុគ្គល​រលាស់ចោល​ហើយ​ ព្រោះ​លះបង់​ការ​ជាប់​ចំពាក់​គឺ​តណ្ហា​ រលាស់ចោល​ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ​ហើយ​ វេទគូ​បុគ្គល​នោះ​ ឈ្មោះថា​ មិន​ជាប់​ចំពាក់​ មិន​ចូល​ទៅ​ប្រឡាក់​ មិន​ចូល​ទៅ​ជិត​ មិន​ជក់​នៅ មិន​លង់​នៅ​ក្នុង​លំនៅ​ទាំងឡាយ​ គឺ​ចេញទៅ​ រលាស់​ចេញ​ ផុត​ស្រឡះ ប្រាស​ចេញ​ មានចិត្ត​ប្រកបដោយ​កិលេស​ដូចជា​ទំនប់​ទៅ​ប្រាស​ហើយ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) វេទគូ​បុគ្គល​នោះ​ មិន​ជាប់​ចំពាក់​ក្នុង​លំនៅ​ទាំងឡាយ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
វេទគូ​បុគ្គល​នោះ​ មិន​លុះ​មានះ​ព្រោះ​ទិដ្ឋិ​ទេ​ ព្រោះ​ការ​ប៉ះពាល់​ទេ​ ដ្បិត​វេទគូ​បុគ្គល​នោះ​ មិន​សម្រេច​ដោយ​មានះ​នោះ ជា​បុគ្គល​ដែល​កម្ម​ដឹកនាំ​មិនបាន​ ដែល​សុតៈ​ដឹកនាំ​មិនបាន វេទគូ​បុគ្គល​នោះ​ មិន​ជាប់​ចំពាក់​ក្នុង​លំនៅ​ទាំងឡាយ​។
[៥០​] កិលេស​ជា​គ្រឿង​ចាក់ស្រែះ​ទាំងឡាយ​ នៃ​បុគ្គល​ដែល​ប្រាសចាក​សញ្ញា​ មិន​មាន​ទេ​ មោហៈ​ទាំងឡាយ​នៃ​បុគ្គល​ដែល​ផុត​ស្រឡះ​ដោយ​បញ្ញា​ មិន​មាន​ទេ​ បុគ្គល​ទាំងឡាយ​ណា​ ប្រកាន់យក​សញ្ញា​ និង​ទិដ្ឋិ​ហើយ​ បុគ្គល​ទាំងនោះ​ រមែង​បន្ត​ (នូវ​អត្តភាព​) ប្រព្រឹត្តទៅ​ក្នុង​លោក​។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637350242195951401
ទៅកាន់ទំព័រ៖