ព្រះត្រៃបិដក ភាគ ៦៥
[៥១] ពាក្យថា កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយនៃបុគ្គលដែលប្រាសចាកសញ្ញាមិនមានទេ អធិប្បាយថា បុគ្គលណាចំរើនអរិយមគ្គ មានសមថៈជាប្រធាន បុគ្គលនោះ ឈ្មោះថា ធ្វើសមាធិខាងដើមឲ្យកើតហើយ សង្កត់សង្កិនកិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ។ ក្នុងកាលសម្រេចព្រះអរហត្តហើយ ព្រះអរហន្តលះបង់កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ មោហៈទាំងឡាយ នីវរណៈទាំងឡាយ កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា និងទិដ្ឋិសញ្ញា លោកបានផ្តាច់បង់ឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន ជាធម៌មិនមានការកើតទៀត ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយនៃបុគ្គលដែលប្រាសចាកសញ្ញា មិនមានទេ។
[៥២] ពាក្យថា មោហៈទាំងឡាយនៃបុគ្គលដែលផុតស្រឡះដោយបញ្ញាមិនមានទេ អធិប្បាយថា បុគ្គលណាចំរើនអរិយមគ្គ មានវិបស្សនាជាប្រធាន បុគ្គលនោះឈ្មោះថា ធ្វើសមាធិខាងដើមឲ្យកើត សង្កត់សង្កិននូវមោហៈ។ ក្នុងកាលសម្រេចព្រះអរហត្តហើយ ព្រះអរហន្តលះបង់មោហៈទាំងឡាយ កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ នីវរណៈទាំងឡាយ កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា និងទិដ្ឋិសញ្ញា
ID: 637350242847286399
ទៅកាន់ទំព័រ៖