ព្រះត្រៃបិដក ភាគ ៦៥

ពាក្យ​នេះ ជា​ពាក្យ​ទៀង ជា​ពាក្យពិត​ ពាក្យ​ប្រាកដ ពាក្យ​មែន ពាក្យ​ទៀងទាត់ ពាក្យ​មិន​ប្រែប្រួល​ដូច្នេះ មិន​មាន មិន​មាន​ព្រម​ តថាគត មិនបាន តថាគត​លះបង់ ផ្តាច់​បង់ ឲ្យ​ស្ងប់​រម្ងាប់​ហើយ ធ្វើ​មិន​គួរឲ្យ​កើតឡើង​ទៀត​ ដុ​តដោយ​ភ្លើង គឺ​ញាណ​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ការ​ជ្រើសរើស ហើយ​ប្រកាន់​ក្នុង​ធម៌​ទាំងឡាយ។
 [៨] ពាក្យ​ថា​ តថាគត​ឃើញ (ទោស​) ក្នុង​ទិដ្ឋិ​ទាំងឡាយ មិន​ប្រកាន់ អធិប្បាយ​ថា តថាគត​កាល​ឃើញ​ទោស​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ មិន​ប្រកាន់ មិន​បបោសអង្អែល មិន​ជាប់ចិត្ត​នូវ​ទិដ្ឋិ​ទាំងឡាយ ឬថា ទិដ្ឋិ​ទាំងឡាយ​ តថាគត​មិន​គប្បី​ប្រកាន់ មិន​គប្បី​បបោសអង្អែល មិន​គប្បី​ជាប់ចិត្ត ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​ឃើញ (ទោស​) ក្នុង​ទិដ្ឋិ​ទាំងឡាយ មិន​ប្រកាន់​ដោយ​ប្រការ​យ៉ាងនេះ​ឯង។ មួយទៀត​ ដំណើរ​គឺ​ទិ​ដិ្ឋ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ​ ការ​អន្ទះអន្ទែង​គឺ​ទិដ្ឋិ សញ្ញោជនៈ​គឺ​ទិដ្ឋិ​នុ៎ះ​ថា​ លោក​ទៀង ពាក្យ​នេះឯង ជា​ពាក្យពិត ពាក្យ​ដទៃ ជា​មោឃៈ ឯទិដ្ឋិ​នេះ ប្រកបដោយ​ទុក្ខ ប្រកបដោយ​សេចក្តី​ថ្នាំង​ថ្នា​ក់​ ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់ ប្រកបដោយ​សេច​ក្តី​ក្រ​ហល់​ក្រហាយ
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637350213583780448
ទៅកាន់ទំព័រ៖