ព្រះត្រៃបិដក ភាគ ៦៥

បុគ្គល​មានការ​ឃើញ​ដូចម្តេច​ មាន​សីល​ដូចម្តេច ដែល​ព្រះអង្គ​ហៅថា អ្នក​ស្ងប់ បពិត្រ​ព្រះ​គោតម ព្រះអង្គ​ដែល​ខ្ញុំ​សួរ​ហើយ​ សូម​ប្រាប់​នូវ​នរជន​ដ៏​ឧត្តម​នោះ។
[៥៨​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) មុន​អំពី​ការ​បែកធ្លាយ​សរីរៈ​ទៅ បុគ្គល​ណា ប្រាសចាក​តណ្ហា​ មិន​អាស្រ័យ​កាល​ខាងដើម ជា​អ្នក​ដែលគេ​មិន​គួរ​រាប់​ក្នុង​កាល​ជា​កណ្តាល​ទេ ភាព​នៃ​ការ​ធ្វើឲ្យ​ជា​ប្រធាន​នៃ​បុគ្គល​នោះ​ មិន​មាន​ឡើយ។

 [៥៩​] ពាក្យ​ថា ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ថា មុន​អំពី​ការ​បែកធ្លាយ​សរីរៈ​ទៅ បុគ្គល​ណា​ប្រាសចាក​តណ្ហា អធិប្បាយ​ថា​ បុគ្គល​ប្រាសចាក​តណ្ហា ឃ្លាតចាក​តណ្ហា លះ​តណ្ហា ខ្ជាក់​ចោល​តណ្ហា រួចចាក​តណ្ហា លះបង់​តណ្ហា​ រលាស់ចោល​តណ្ហា ប្រាសចាក​រាគៈ ឃ្លាតចាក​រាគៈ លះ​រាគៈ ខ្ជាក់​ចោល​រាគៈ រួចចាក​រាគៈ​ លះបង់​រាគៈ រលាស់ចោល​រាគៈ មិន​ស្រេកឃ្លាន រលត់ទុក្ខ ត្រជាក់ សោយសុខ នៅ​ដោយចិត្ត​ដ៏​ប្រសើរ​ មុន​អំពី​ការ​បែកធ្លាយ​កាយ មុន​អំពី​ការ​បែកធ្លាយ​អត្តភាព មុន​អំពី​ការ​ដាក់ចុះ​នូវ​សាកសព​ មុន​អំពី​ការ​ដាច់​ជីវិតិន្រ្ទិយ។ ពាក្យ​ថា ព្រះមានព្រះភាគ ជា​ពាក្យ​ហៅ​ដោយ​សេចក្តី​គោរព។ ម្យ៉ាងទៀត ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ទ្រង់​បំបាក់​រាគៈ។ ព្រះនាម​ថា មាន​ព្រះ​ភាគ​ ព្រោះ​ហេតុ​ទ្រង់​បំបាក់​ទោសៈ។ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ទ្រង់​បំបាក់​មោហៈ
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637350905175627125
ទៅកាន់ទំព័រ៖