ព្រះត្រៃបិដក ភាគ ៦៥
ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់មានះ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ទិដ្ឋិ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចំរូង។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់កិលេស។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ចែក រំលែក ញែក នូវធម្មរតនៈ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ធ្វើ នូវទីបំផុតនៃភពទាំងឡាយ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ធ្វើនូវទីបំផុតនៃភពទាំងឡាយ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ចំរើនព្រះកាយ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ចំរើនសីល ចំរើនចិត្ត ចំរើនបញ្ញា។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់គប់រកសេនាសនៈទាំងឡាយដ៏ស្ងាត់ គឺព្រៃតូច និងព្រៃធំ ជាព្រៃមិនមានសំឡេង មិនមានការគឹកកង ជាព្រៃប្រាសចាកខ្យល់កាយនៃជន ជាព្រៃស្ងប់ស្ងាត់ចាកមនុស្ស សមគួរដល់ការពួនសម្ងំ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ច័យភេជ្ជបរិក្ខារ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃអត្តរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃឈាន ៤
ID: 637350905464414870
ទៅកាន់ទំព័រ៖