ព្រះត្រៃបិដក ភាគ ៦៥

 [៦០​] ពាក្យ​ថា​ មិន​អាស្រ័យ​នូវ​កាល​ជា​ខាងដើម អធិប្បាយ​ថា អតីតកាល លោក​ហៅថា កាល​ខាងដើម។ បុគ្គល​ប្រារព្ធ​អតីតកាល​ ហើយ​លះបង់​តណ្ហា រលាស់ចោល​ទិដ្ឋិ ព្រោះ​លះបង់​តណ្ហា ព្រោះ​រលាស់ចោល​ទិដ្ឋិ ឈ្មោះថា​ មិន​អាស្រ័យ​កាល​ខាងដើម យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គល​មិនដល់​នូវ​សេចក្តី​រីករាយ​ក្នុង​រូបារម្មណ៍​នោះ​ថា​ អាត្មាអញ​មាន​រូប​យ៉ាងនេះ​ហើយ​ក្នុង​អតីតកាល មិនដល់​នូវ​សេចក្តី​រីករាយ​ក្នុង​អារម្មណ៍​នោះ​ថា​ អាត្មាអញ​មាន​វេទនា​យ៉ាងនេះ មាន​សញ្ញា​យ៉ាងនេះ មាន​សង្ខារ​យ៉ាងនេះ មានវិញ្ញាណ​យ៉ាងនេះ​ ក្នុង​អតីតកាល ឈ្មោះថា​មិន​អាស្រ័យ​កាល​ខាងដើម យ៉ាងនេះ​ខ្លះ។ មួយទៀត វិញ្ញាណ​មិន​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ​ក្នុង​អារម្មណ៍​ទាំងនោះ​ថា​ ចក្ខុ​របស់​អាត្មាអញ​មាន​យ៉ាងនេះ រូប​ទាំងឡាយ​មាន​យ៉ាងនេះ ក្នុង​អតីតកាល បុគ្គល​មិន​ត្រេកអរ​ចំពោះ​ចក្ខុ​ និង​រូប​នោះ ព្រោះ​វិញ្ញាណ​មិន​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ អ្នក​ដែល​មិន​ត្រេកអរ​ក្នុង​ចក្ខុ​ និង​រូប​នោះ ឈ្មោះថា មិន​អាស្រ័យ​កាល​ខាងដើម យ៉ាងនេះ​ខ្លះ។ វិញ្ញាណ​មិន​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ​ក្នុង​អារម្មណ៍​ទាំងនោះ​ថា​ សោតៈ​របស់​អញ មាន​យ៉ាងនេះ សំឡេង​ទាំងឡាយ​មាន​យ៉ាងនេះ ក្នុង​អតីតកាល ថា​ឃានៈ​របស់​អញ​មាន​យ៉ាងនេះ​ ក្លិន​ទាំងឡាយ​មាន​យ៉ាងនេះ ក្នុង​អតីតកាល ថា​ជិវ្ហា​របស់​អញ​មាន​យ៉ាងនេះ
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637350906029332423
ទៅកាន់ទំព័រ៖