ព្រះត្រៃបិដក ភាគ ៦៥

រស​ទាំងឡាយ​មាន​យ៉ាងនេះ ក្នុង​អតីតកាល ថា​កាយ​របស់​អញ មាន​យ៉ាងនេះ​ ផោដ្ឋព្វៈ​មាន​យ៉ាងនេះ ក្នុង​អតីតកាល ថា​ចិត្ត​របស់​អញ​មាន​យ៉ាងនេះ ធម្មារម្មណ៍​មាន​យ៉ាងនេះ​ ក្នុង​អតីតកាល បុគ្គល​មិន​ត្រេកអរ​នឹង​អារម្មណ៍​ទាំងនោះ ព្រោះ​វិញ្ញាណ​មិន​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ​ អ្នក​ដែល​មិន​ត្រេកអរ​នឹង​អារម្មណ៍​ទាំងនោះ ឈ្មោះថា​មិន​អាស្រ័យ​កាល​ខាងដើម យ៉ាងនេះ​ខ្លះ។ មួយទៀត ការ​សើច ការចរចា ការ​និយាយ ការ​លេង​ជាមួយនឹង​មាតុគ្រាម ក្នុង​កាលពីដើម​ណា បុគ្គល​មិន​ត្រេកអរ​នឹង​ការ​សើច​ជាដើម​នោះ​ មិន​ប្រាថ្នា​នឹង​ការ​សើច​ជាដើម​នោះ មិនដល់​នូវ​សេចក្តី​ត្រេកអរ​នឹង​ការ​សើច​ជាដើម​នោះ ឈ្មោះថា​មិន​អាស្រ័យ​កាល​ខាងដើម​ យ៉ាងនេះ​ខ្លះ។
 [៦១​] ពាក្យ​ថា​ ជា​អ្នក​ដែលគេ​មិន​គួរ​រាប់​ក្នុង​កាល​ជា​កណ្តាល​ អធិប្បាយ​ថា​ បច្ចុប្បន្ន​កាល​ លោក​ហៅថា​ កាល​ជា​កណ្តាល​។ បុគ្គល​ប្រារព្ធ​បច្ចុប្បន្ន​កាល​ហើយ​ លះបង់​តណ្ហា​ រលាស់ចោល​ទិដ្ឋិ​ ព្រោះ​លះបង់​តណ្ហា​ ព្រោះ​រលាស់ចោល​ទិដ្ឋិ​ ទើប​គេ​មិន​គួរ​រាប់​ថា​ ជា​អ្នក​ត្រេកអរ​ មិន​គួរ​រាប់​ថា​ ជា​អ្នក​ប្រទូស្ត​ មិន​គួរ​រាប់​ថា​ ជា​អ្នក​វង្វេង​ មិន​គួរ​រាប់​ថា​ ជា​អ្នក​ជាប់​ចំពាក់​ មិន​គួរ​រាប់​ថា​ ជា​អ្នក​ស្ទាបអង្អែល​ មិន​គួរ​រាប់​ថា​ ជា​អ្នក​ដល់​នូវ​សេចក្តី​រាយមាយ​ មិន​គួរ​រាប់​ថា​ ជា​អ្នក​ដល់​នូវ​សេចក្តី​មិន​ដាច់ស្រេច​ មិន​គួរ​រាប់​ថា​ ជា​អ្នក​ដល់​នូវ​កំឡាំង​។ អភិសង្ខារ​ទាំងនោះ​ បុគ្គល​នោះ​លះបង់​ហើយ​ ព្រោះ​លះបង់​អភិសង្ខារ​ទាំងឡាយ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637350906361406893
ទៅកាន់ទំព័រ៖