ព្រះត្រៃបិដក ភាគ ៦៥

បុគ្គល​នោះ​ ទើប​គេ​មិន​គួរ​រាប់​ដោយ​គតិ​ថា​ ជា​អ្នក​កើត​ក្នុង​នរក​ ឬថា​ជា​អ្នក​កើត​ក្នុង​កំណើត​តិរច្ឆាន​ ថា​ជា​អ្នក​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ថា​ជា​មនុស្ស​ ថា​ជា​ទេវតា​ ថា​ជា​រូបព្រហ្ម​ ថា​ជា​អរូបព្រហ្ម​ ថា​ជា​សញ្ញី​សត្វ​ ថា​ជា​អសញ្ញីសត្វ​ ឬថា​ជា​នេវ​សញ្ញី​នា​សញ្ញី​សត្វ​។ បុគ្គល​ដល់​នូវ​ការរាប់​ ដោយហេតុ​ណា​ ហេតុ​នោះ​មិន​មាន​ បច្ច័យ​មិន​មាន​ ការណ៍​មិន​មាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​ដែលគេ​មិន​គួរ​រាប់​ក្នុង​កាល​ជា​កណ្តាល​។
 [៦២​] អធិប្បាយ​ពាក្យ​ថា​ ភាព​នៃ​ការ​ធ្វើឲ្យ​ជា​ប្រធានៃ​បុគ្គល​នោះ​ មិន​មាន​ទេ​ ត្រង់​ពាក្យ​ថា​ បុគ្គល​នោះ​ បាន​ដល់​ព្រះអរហន្ត​ខីណាស្រព​។ ពាក្យ​ថា​ ការ​ធ្វើឲ្យ​ជា​ប្រធាន​ បាន​ដល់​ ការ​ធ្វើឲ្យ​ជា​ប្រធាន​ពីរ​ គឺ​ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា​ ១ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា​។បេ។ នេះ​ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ​។ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា​ បុគ្គល​នោះ​លះបង់​ហើយ​ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ​ បុគ្គល​នោះ​រលាស់​ចោល​ហើយ​ ព្រោះ​លះបង់​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា​ ព្រោះ​រលាស់ចោល​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ​ (បុគ្គល​នោះ​) មិន​ប្រព្រឹត្ត​ធ្វើ​នូវ​តណ្ហា​ ឬទិដ្ឋិ​ ឲ្យ​ជា​ប្រធាន​ ជា​អ្នក​មិន​មាន​ទង់​ជ័យ​គឺ​តណ្ហា​ មិន​មាន​ទង់​គឺ​តណ្ហា​ មិន​មាន​តណ្ហា​ជា​អធិបតេយ្យ​ មិន​មាន​ទង់ជ័យ​គឺ​ទិដ្ឋិ​ មិន​មាន​ទង់​គឺ​ទិដ្ឋិ​ មិន​មាន​ទិដ្ឋិ​ ជា​អធិបតេយ្យ​ មិន​ត្រូវ​តណ្ហា ឬទិដ្ឋិ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637350906758802514
ទៅកាន់ទំព័រ៖