ព្រះត្រៃបិដក ភាគ ៦៥

ប្រព្រឹត្ត​ព័ទ្ធ​ឡោម​ឡើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ភាព​នៃ​ការ​ធ្វើឲ្យ​ជា​ប្រធាន​នៃ​បុគ្គល​នោះ​មិន​មាន​ យ៉ាងនេះ​ខ្លះ​។ មួយទៀត​ បុគ្គល​នោះ​មិនដល់​នូវ​សេចក្តី​ត្រេកអរ​ក្នុង​រូបារម្មណ៍​នោះ​ថា​ អាត្មាអញ​សូម​មាន​រូប​យ៉ាងនេះ​ ក្នុង​អនាគតកាល​ មិនដល់​នូវ​សេចក្តី​ត្រេកអរ​ក្នុង​អារម្មណ៍​ទាំងនោះ​ថា​ អាត្មា​អញ​សូម​មាន​វេទនា​យ៉ាងនេះ​ សូម​មាន​សញ្ញា​យ៉ាងនេះ​ សូម​មាន​សង្ខារ​យ៉ាងនេះ​ សូម​មាន​វិញ្ញាណ​យ៉ាងនេះ​ ក្នុង​អនាគតកាល​ ភាព​នៃ​ការ​ធ្វើឲ្យ​ជា​ប្រធាន​នៃ​បុគ្គល​នោះ​មិន​មាន​ យ៉ាង​នេះ​ខ្លះ​។ មួយទៀត​ បុគ្គល​នោះ​មិន​ដំ​កល់​ចិត្ត​ ដើម្បី​បាន​នូវ​អារម្មណ៍​ ដែល​មិនទាន់​បាន​ថា​ ចក្ខុ​របស់​អញ​ សូម​មាន​យ៉ាងនេះ រូប​ទាំងឡាយ​សូម​មាន​យ៉ាងនេះ​ ក្នុង​អនាគតកាល​ បុគ្គល​នោះ​ មិន​ត្រេកអរ​ក្នុង​ចក្ខុ និង​រូប​នោះ​ ព្រោះ​ការ​មិន​ដំ​កល់​ចិត្តជា​បច្ច័យ​ កាល​មិន​ត្រេកអរ​ចំពោះ​ចក្ខុ និង​រូប​នោះ​ ភាព​នៃ​ការ​ធ្វើឲ្យ​ជា​ប្រធាន​នៃ​បុគ្គល​នោះ​មិន​មាន​ យ៉ាងនេះ​ខ្លះ​។ បុគ្គល​មិន​ដំ​កល់​ចិត្ត​ដើម្បី​បាន​នូវ​អារម្មណ៍​ដែល​ខ្លួន​មិនទាន់​បាន​ថា​ សោតៈ​របស់​អញ​ សូម​មាន​យ៉ាងនេះ​ សំឡេង​ទាំងឡាយ​សូម​មាន​យ៉ាងនេះ​ ក្នុង​អនាគតកាល​ ថា​ឃានៈ​របស់​អញ​ សូម​មាន​យ៉ាងនេះ​ គន្ធៈ​ទាំងឡាយ​សូម​មាន​យ៉ាងនេះ​ ក្នុង​អនាគតកាល​ ថា​ជិវ្ហា​របស់​អញ​ សូម​មាន​យ៉ាងនេះ​ រស​ទាំងឡាយ​សូម​មាន​យ៉ាងនេះ​ ក្នុង​អនាគតកាល​ ថា​កាយ​របស់​អញ​ សូម​មាន​យ៉ាងនេះ
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637350907070561867
ទៅកាន់ទំព័រ៖