ព្រះត្រៃបិដក ភាគ ៦៥
មិនប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីសេចក្តីរលត់ទុក្ខទេ ដើម្បីសេចក្តីស្ងប់រម្ងាប់ទេ ដើម្បីអភិញ្ញាទេ ដើម្បីកិរិយាត្រាស់ដឹងទេ ដើម្បីព្រះនិព្វានទេ តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយដូច្នេះ ទើបមិនប្រកាន់យក មិនបបោសអង្អែល មិនជាប់ចិត្តនូវទិដ្ឋិទាំងឡាយ ឬថា ទិដ្ឋទាំងឡាយ តថាគតមិនគប្បីប្រកាន់យក មិនគប្បីបបោសអង្អែល មិនគប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ដោយប្រការយ៉ាងនេះឯង។ ដំណើរគឺទិដ្ឋិ ការប្រកាន់គឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ សេចក្តីអន្ទះអន្ទែងគឺទិដ្ឋិ សញ្ញោជនៈគឺទិដ្ឋិនុ៎ះថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវៈនោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វស្លាប់ហើយកើតទៀត សត្វស្លាប់ហើយមិនកើតទៀត សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ឯទិដ្ឋិនេះ ប្រកបដោយទុក្ខ ;ប្រកបដោយសេចក្តីថ្នាំងថ្នាក់ ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្រហល់ក្រហាយ មិនប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីនឿយណាយទេ ដើម្បីសេចក្តីប្រាសចាកតម្រេកទេ ដើម្បីសេចក្តីរលត់ទុក្ខទេ ដើម្បីសេចក្តីស្ងប់រម្ងាប់ទេ
ID: 637350214132602099
ទៅកាន់ទំព័រ៖