ព្រះត្រៃបិដក ភាគ ៦៥

ផោដ្ឋព្វៈ​ទាំងឡាយ​សូម​មាន​យ៉ាងនេះ​ ក្នុង​អនាគតកាល​ ថា​ចិត្ត​របស់​អញ​ សូម​មាន​យ៉ាងនេះ​ ធម្មារម្មណ៍​ទាំងឡាយ​ សូម​មាន​យ៉ាងនេះ​ក្នុង​អនាគតកាល​ បុគ្គល​នោះ​ មិន​ត្រេកអរ​ចំពោះ​អារម្មណ៍​ទាំងនោះ​ ព្រោះ​ការ​មិន​ដំ​កល់​ចិត្តជា​បច្ច័យ​ កាល​មិន​ត្រេកអរ​ចំពោះ​អារម្មណ៍​ទាំងនោះ​ ភាព​នៃ​ការ​ធ្វើឲ្យ​ជា​ប្រធាន​នៃ​បុគ្គល​នោះ​ មិន​មាន​ យ៉ាងនេះ​ខ្លះ​។ មួយទៀត​ បុគ្គល​មិន​ដំ​កល់​ចិត្ត​ ដើម្បី​បាន​នូវ​អារម្មណ៍​ដែល​មិនទាន់​បាន​ថា​ អាត្មាអញ​សូម​ឲ្យបាន​ជា​ទេវតា​ ឬជា​ទេវតា​ណាមួយ​ ដោយ​សីល​ ឬដោយ​វត្ត ឬដោយ​តបៈ​ ឬក៏​ដោយ​ព្រហ្មចរិយៈ​នេះ​ បុគ្គល​នោះ​មិន​ត្រេកអរ​ចំពោះ​អារម្មណ៍​ទាំងនោះ​ ព្រោះ​ការ​មិន​ដំ​កល់​ចិត្ត​ជា​បច្ច័យ​ កាល​មិន​ត្រេកអរ​ចំពោះ​អារម្មណ៍​ទាំងនោះ​ ភាព​នៃ​ការ​ធ្វើឲ្យ​ជា​ប្រធាន​នៃ​បុគ្គល​នោះ​ មិន​មាន​ យ៉ាងនេះ​ខ្លះ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
មុន​អំពី​ការ​បែកធ្លាយ​សរីរៈ​ទៅ​ បុគ្គល​ណា​ប្រាសចាក​តណ្ហា​ មិន​អាស្រ័យ​កាល​ខាងដើម​ ជា​អ្នក​ដែលគេ​មិន​គួរ​រាប់​ក្នុង​កាល​ជា​កណ្តាល​ទេ​ ភាព​នៃ​ការ​ធ្វើឲ្យ​ជា​ប្រធាន​នៃ​បុគ្គល​នោះ​ មិន​មាន​ឡើយ​។
[៦៣​] បុគ្គល​អ្នក​មិន​ក្រោធ​ អ្នក​មិន​តក់ស្លុត​ អ្នក​មិន​អួតអាង​ អ្នក​មិន​មា​នកុ​ក្កុ​ច្ចៈ​ អ្នក​ពោល​ដោយ​ការ​ដឹង​ អ្នក​មិន​រាយមាយ បុគ្គល​អ្នក​សង្រួម​វាចា​នោះ​ឯង​ ឈ្មោះថា​ មុនី​។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637350907561407216
ទៅកាន់ទំព័រ៖