ព្រះត្រៃបិដក ភាគ ៦៥
[៦៤] អធិប្បាយពាក្យថា បុគ្គលអ្នកមិនក្រោធ អ្នកមិនតក់ស្លុត ត្រង់ពាក្យថា បុគ្គលអ្នកមិនក្រោធ ជាពាក្យដែលព្រះមានព្រះភាគត្រាស់ហើយក៏ពិតមែន។ តែសេចក្តីក្រោធ យើងគប្បីពោលមុន។ សេចក្តីក្រោធកើតដោយអាការៈ ១០ យ៉ាង គឺក្រោធកើតព្រោះគិតថា គេបានប្រព្រឹត្តហើយ នូវសេចក្តីវិនាសដល់អញ ១ ក្រោធកើតព្រោះគិតថា គេកំពុងប្រព្រឹត្តនូវសេចក្តីវិនាសដល់អញ ១ ក្រោធកើតព្រោះគិតថា គេនឹងប្រព្រឹត្តនូវសេចក្តីវិនាសដល់អញ ១ ក្រោធកើតព្រោះគិតថា គេបានប្រព្រឹត្តហើយនូវសេចក្តីវិនាស ១ ថាគេកំពុងប្រព្រឹត្តនូវសេចក្តីវិនាស ១ ថាគេនឹងប្រព្រឹត្តនូវសេចក្តីវិនាស ១ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ ក្រោធកើតព្រោះគិតថា គេបានប្រព្រឹត្តហើយនូវសេចក្តីចំរើន ១ ថាគេកំពុងប្រព្រឹត្តនូវសេចក្តីចំរើន ១ ថាគេនឹងប្រព្រឹត្តនូវសេចក្តីចំរើន ១ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អញ មួយទៀត ក្រោធកើតក្នុងអំពើមិនជាហេតុ ១ (គ្រប់ជា ១០)។ សេចក្តីគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការព្យាបាទនៃចិត្ត ការប្រទូស្តក្នុងចិត្ត ក្រោធ អាការក្រោធ សេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត សេចក្តីប្រទូស្ត
ID: 637350907959740918
ទៅកាន់ទំព័រ៖