ព្រះត្រៃបិដក ភាគ ៦៥

ការព្យាបាទ​ អាការ​ព្យាបាទ​ សេចក្តី​ព្យាបាទ​ សេចក្តី​ខឹង​ សេចក្តី​ខឹង​តប​ ការ​កាច​ ការ​សម្រក់​ទឹកភ្នែក​ សេចក្តី​មិន​ត្រេកអរ​នៃ​ចិត្ត​ណា មាន​សភាព​យ៉ាងនេះ​ នេះ​លោក​ហៅថា​ សេចក្តី​ក្រោធ​។ មួយទៀត​ បណ្ឌិត​ គប្បី​ជ្រាប​សេចក្តី​ក្រោធ​ខ្លាំង និង​តិច​។ ជួនកាល​សេចក្តី​ក្រោធ គ្រាន់តែ​ធ្វើ​ចិត្ត​ឲ្យ​ល្អក់​ប៉ុណ្ណោះ​ តែ​មិនទាន់​ធ្វើមុខ​ឲ្យ​កញ្ចុបកញ្ចូវ​នៅឡើយ​ ក៏​មាន​។ ជួនកាល​សេចក្តី​ក្រោធ​ គ្រាន់តែ​ធ្វើមុខ​ឲ្យ​កញ្ចុបកញ្ចូវ​ប៉ុណ្ណោះ​ តែ​មិនទាន់​ធ្វើ​ចង្កា​ឲ្យ​ញាក់ញ័រ​នៅឡើយ​ ក៏​មាន​។ ជួនកាល​ សេចក្តី​ក្រោធ​គ្រាន់តែ​ធ្វើ​ចង្កា​ឲ្យ​ញាក់ញ័រ​ប៉ុណ្ណោះ​ តែ​មិនទាន់​បញ្ចេញ​សំដី​អាក្រក់​នៅឡើយ​ ក៏​មាន​។ ជួនកាល​ សេចក្តី​ក្រោធ​ គ្រាន់តែ​បញ្ចេញ​សំដី​អាក្រក់​ប៉ុណ្ណោះ​ តែ​មិនទាន់​ក្រឡេក​មើល​រឿយ​ ៗ នូវ​ទិសធំ និង​ទិសតូច​នៅឡើយ​ ក៏​មាន​។ ជួនកាល​ សេចក្តី​ក្រោធ​ គ្រាន់តែ​ក្រឡេក​មើល​រឿយ​ៗ នូវ​ទិសធំ និង​ទិសតូច​ប៉ុណ្ណោះ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637350908285720518
ទៅកាន់ទំព័រ៖